ខ្ញុំបាទ អ៊ួង មករា ហៅអ៊ួង វ៉ឹង ចាង ហ្វាង គេហទំព័រ ខេមបូឌាប៉ុស្តិ៍ និង ជាអនុប្រធាន សមាគមន៍AEMSJ ព្រមទាំងសមាជិក សមាជិកា និងសហការីសូមគោរពជូនពរ និងអបអសាទរជូនចំពោះលោក អូន ខន ដែលត្រូវបានតែងតាំងជាអភិបាលស្រុកកំពង់ត្រាច សម្រាប់អាណត្តិទី២
ខេត្តកំពត ៖ នាឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ និងអបអសាទរជូនចំពោះលោក អូន ខន ក្នុងឱកាសដែលរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច សម្រាប់អាណត្តិទី២ សូមឲ្យលោកប្រកបដោយពលានុភាពខ្លាំងក្លា បញ្ញាញាណភ្លឺថ្លា សុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យត្រចះត្រចង់ ធំធេងថ្មីៗថែមទៀត។
ជាថ្មីម្ដងទៀតយើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរជូនចំពោះ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមជួបតែមហាវិបុលសុខសុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
សូមគោរពជូនពរពី
ខ្ញុំបាទ អ៊ួង មករា ហៅអ៊ួង វ៉ឹង ចាង ហ្វាង គេហទំព័រ ខេមបូឌាប៉ុស្តិ៍ និង ជាអនុប្រធាន សមាគមន៍AEMSJ ព្រមទាំងសមាជិក សមាជិកា និងសហការី