អភិបាល​ខេត្ត​កំពត អញ្ជើញ​មក​បើក​ផ្លូវចេញចូល ជូន​ប្រជាពលរដ្ឋ​ចំនួន​១៩​គ្រួសារ​

​រសៀល​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០២ ២ ឯកឧត្តម​បណ្ឌិត ម៉ៅ ធនិន អភិបាល នៃ​គណៈ អភិបាល​ខេត្ត​កំពត បាន​ដឹកនាំ​ក្រុម​ការងារ​ចម្រុះ​ថ្នាក់​ខេត្ត​រួមមាន ឯកឧត្តម​អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ​ជំនាញ​ខេត្ត គណៈ​អភិបាលស្រុក​កំពង់ ត្រាច និង​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​អង្គ​សុរ​ភី បាន​អញ្ជើញ​ចុះ​អនុវត្ត​ផ្ទាល់​បើក​ផ្លូវចេញចូល​ជូន​ប្រជាពលរដ្ឋ​ចំនួន​១៩​គ្រួសារ ដែល​កន្លងមក​មាន​ក​រ​ណី​ធ្វើ​របង​បិទ​លើ​ដី​ខ្នង​ប្រឡាយ​សាធារណៈ​ដែល​ជា​ផ្លូវចេញចូល​ស្ថិតនៅ​ភូមិ​ដើម​ពោធិ៍ ឃុំ​អង្គ​សុរ​ភី​។​

​ក្រោម​ការសម្របសម្រួល​របស់​ឯ​ឧត្តម​បណ្ឌិត​អភិបាលខេត្តរួ​ចមក ភាគី​បំពាន​បាន​ព្រមព្រៀង​បើកផ្លូវ​ទំហំ​៥,៥​ម៉ែត្រ ជា​បណ្ដោះអាសន្ន ព្រម​ទាំង​កាយ​រុះរើ​របង​ដែល​បំពាន​ដើម្បី​ធ្វើ​ផ្លូវ​ចេញចូល​ជា​ប្រយោជន៍​សាធារណៈ​។​បងប្អូន​ប្រជាពលរដ្ឋ​គោរព​ដឹងគុណ​យ៉ាង​កក់ក្តៅ​ចំពោះ​ចំណាត់ការ​ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌​ជូន​ពួកគាត់​។​