លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អប​សាលា ដំបូង​ខេត្តកំពង់ឆ្នាំង បាន ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​គ្រឿងញៀន ២,៥​គីឡូក្រាម នៅ​ឃុំ​ក្រាំង​ដី​មាស​

ខេត្ត​កំពង់ឆ្នាំង ៖ លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អប​សាលា ដំបូង​ខេត្តកំពង់ឆ្នាំង បាន​ដឹកនាំ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង ចុះ​ធ្វើ​ការបង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ មួយ​កន្លែង​និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួម​និង​វត្ថុតាង​បទល្មើស​ជាក់ស្តែង ។

​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ខាងលើ​នេះ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ មួយកន្លែង ស្តិតនៅក្នុង​ភូមិ​ធ្នង់​កំបុត ឃុំ​ក្រាំង​ដី​មាស ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ។

​បើ​យោង​តាម​របាយ​ការ៍​សមត្ថកិច្ច​ស្ថិត​ក្នុង​ការ​បង្ក្រាបបា​ន​ឲ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ វណ្ណៈ បញ្ញា​វឌ្ឍន៍ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មុខរបរ បុគ្គលិក​រតនាគារ​សាខា​ខេត្ត​កំង់​ឆ្នាំង មាន​ទីលំនៅ​ភូមិ​ធ្នង់​កំបុត ឃុំ​ក្រាំង​ដី​មាស ស្រុក​រលាប្អៀរ ខេត្ត​កពង់​ឆ្នាំង ។

​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ខាងលើ​នេះ​សមត្ថកិច្ច​បាន​ចុះ​ធ្វើ​ការឆែកឆេ​លំនៅដ្ឋាន​ជនសង្ស័យ​រកឃើញ​ថ្នាំញៀន​ប្រភេទ មេតំ​ហ្វាតា​មីន​(ICE) ចំនួន​១៦​កញ្ចប់​លាក់​ទុក​លើ​ពិ​ដាន និង​៩​កញ្ចប់​ទៀត​លាក់ទុក​ក្នុង​ទូ ក្នុង​បន្ទប់​ជនសង្ស័យ សរុប​ថ្នាំញៀន​ទាំងអស់​មាន​ចំនួន​២៥​កញ្ចប់ ក្នុង​មួយ​កញ្ចប់ៗ​ទម្ងន់​១០០​ក្រាម ទម្ងន់​សរុប ២,៥ គីឡូក្រាម ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​៥​គ្រឿង​, ឧបករណ៍​អ៊ុត​ស្បោង​ចំនួន​១ និង ឧបករណ៍​សម្រាប់​វេច​ខ្ចប់​(​ស្បោង​១​ដុំ​) ។

​ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​និង​ធ្វើការ​ឆែក​រកឃើញ​វត្ថុតាង​បទល្មើស​ជាក់ស្តែង ជនសង្ស័យ​រួម​និង​វត្ថុតាង​ត្រូវបាន​សមត្កិច្ច​ធ្វើការ​នាំខ្លួន​រៀបចំ​ចាត់ការ​ទៅ​តាមនី​តិវិ​ធី ផងដែរ ។
​សូម​បញ្ជាក់​ផង​ដែរ​ថា កិច្ចប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ខាង លើ​នេះ ជា​ករណី​បង្ក្រាប​ទ្រុងទ្រាយ​ដែលមាន​ចំនួន​ដ៍​ច្រើន​លើសលុប​ដែល​ពីមុនៗ​មក​មិន​ដែល​ធ្លាប់មាន នៅក្នុង​ទឹកដី ខេត្ត​កំពង់ឆ្នាំង

​បច្ចុប្បន្ន​ ជនសង្ស័យ ​និង​វត្ថុតាង​ថ្នាំញៀន ​ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​រា​ជធានី​ដើម្បី​ស្វែងរក​បក្ខពួក ​និង​មេខ្លោង​ក្នុងករណី​គ្រឿ​ង​ញៀន​នេះ​ផងដែរ​៕