សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះវិហារ ចុះបង្ក្រាប​ទីតាំង​ស្តុក​ឈើ​មួយកន្លែង នៅ​ខេត្ត​ព្រះវិហារ​

​ខេត្ត​ព្រះវិហារ​៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្តព្រះវិហារ បាន​សហការ​រួមគ្នា ចុះបង្ក្រាប និង​រឹបអូស​បាន​ឈើ​ច្រើន​ប្រភេទ មាន​ចំនួន ១៣៦ សន្លឹក ដែល​ឈើ​ទាំងនោះ មាន​ឈ្មួញ​មួយក្រុម កំពុង​ឲ្យ​ប្រជា​ពល រដ្ឋ នៅក្នុង​មូលដ្ឋាន​នោះ ធ្វើ​សកម្ម ភាព ចូល​ទៅ​កាប់​ផ្តួល អារ ពុះ និង​ជ្រៀក ដើម្បី​ដឹក​ជញ្ជូន​ចេញ​ពី​ដែន​ព្រៃ ព្រះ​រការ​។​

​ប្រភព​មួយ​បាន​អត់​ដឹងថា សកម្ម ភាព ដឹក​ឈើ​នៅ ខេត្ត​ព្រះវិហារ កន្លង​មក​សមត្ថកិច្ច​មិនសូវ​ចុះបង្ក្រាប​ទេ ព្រោះ​ក្រុម​ឈ្មួញ​និង​ថៅកែ​ឈើ នៅ​ខេត្ត​ព្រះវិហារ គឺជា​កញ្ចប់​មួយ ដ៏​សំខាន់​សម្រាប់​ស្បៀងអាហារ របស់​ពួកគាត់​។​

​ប្រភព​បាន​បន្តទៀតថា សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ នៅ​ខេត្ត​ព្រះវិហារ ធ្វើបាប​តែ​ប្រជាពលរដ្ឋ រកស៊ី​តូចតាច ធម្មតា​តែប៉ុណ្ណោះ ចំណែក​ឈ្មួញ​ធំៗ សមត្ថកិច្ច​ហាក់ បី​ដូចជា​ពុំ​សូវ​យកចិត្ត ទុកដាក់​មើល​សោះ​។​