​សមត្ថកិច្ច​ខេត្ត​ព្រះវិហារ ប្រដេញ​ស្ទាក់​ចាប់​រថយន្ត​ដឹក​ឈើ​មួយ​គ្រឿង​

ខេត្ត​ព្រះវិហារ​៖ មន្ត្រីរដ្ឋបាល​ព្រៃ ឈើ​រវៀង នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ បាន​សហការ​ជាមួយ កម្លាំង​នគរបាល ស្រុក​រវៀង ប្រ​ដេ ញ​ស្ទាក់ចាប់ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង បាន​ឈើ​ពេញប្រៀប ហើយ​រថយន្ត​នោះ ត្រូវ​គេ​ដឹងថា ជា​របស់​មេ​ឈ្មួញ​ជើង​ខ្លាំង​ម្នាក់ ប្រចាំ​ស្រុក​រវៀង ឈ្មោះ តុលា ។

​ការ​ប្រដេញ​ស្ទាក់ចាប់ រថយន្ត​ដឹក ឈើ ខាងលើនេះ បាន​ធ្វើឡើង​នៅ​ម៉ោង​៤ និង​៤០​នាទី នា​រសៀល ថ្ងៃ ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២២ នៅ​លើ​កំណត់​ផ្លូវជាតិ​លេខ​៦២ ស្ថិតក្នុង​ភូមិ​រំចេក ឃុំ​រមណី ស្រុក​រវៀង ខេត្ត​ព្រះវិហារ ។​

​ប្រភព​មួយ​បាន អោយដឹងថា រ​ថ យន្ត ១​គ្រឿង ដែល​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​នោះ ជា​ប្រភេទ​រថយន្ត​ស៊ីណា ពណ៌​សរ ពាក់​ផ្លាកលេខ ភ្នំពេ ញ 2AG-5766 បាន​ដឹក​ឈើ​ពេញប្រៀប ប្រភព​បាន​បន្ត​ទៀត​ថា​រ​ថយ ន្តមួយ​គ្រឿង​នេះ បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ ជា​រៀងរាល់ថ្ងៃ ចេញ ពី​តំបន់​ភូមិសាស្ត្រ ស្រុក​ជ័យ​សែន និង​ស្រុក​រវៀង​ខេត្ត​ព្រះវិហារ ឆ្លង​ចូល​ទៅ​ខេត្ត​កំពង់ធំ ជា​រៀងរាល់ ថ្ងៃ​។​

​តែង​មាន​រថយន្ត​បើក​រេ​ពេញ​ទ្រូងផ្លូវ ដើម្បី​រារាំង​ការ​ប្រដេញ​ស្ទាក់ចាប់ ពី​កម្លាំង​សមត្ថកិច្ច​នៅក្នុង​តំបន់​នោះ ។​
នាយ​ខណ្ឌ​រដ្ឋបាល ព្រៃឈើ​ខេត្ត ព្រះវិហារ លោក នួន សុខុម បាន​បញ្ជា​កម្លាំង ផ្នែក​រដ្ឋបាល​ព្រៃឈើ​និង​កម្លាំង​សង្កាត់ រដ្ឋបាល​ព្រៃឈើ​រវៀង បើក​កិច្ច សហការ​ជាមួយ​ក ម្លាំង​នគរបាល ស្រុក​រវៀង នៃ​ស្នង ការដ្ឋាន នគរបាល​ខេត្ត​ព្រះ វិហារ ប្រដេញ​ស្ទាក់​ចាប់​បាន​រថយន្ត​ដឹក ឈើ ១​គ្រឿង ដើម្បី​យក​មក​រក្សាទុក និង​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​។​