​រថយន្តក្រុង​មួយគ្រឿង​លួច​បង្កប់​ដាក់​ឈើ​ខុសច្បាប់ បម្រុង​ដឹក​ទៅ​លក់​ភ្នំពេញ ត្រូវបាន​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​បង្ក្រាប​

​ព្រះវិហារ​ ៖ ​នៅ​ថ្ងៃ​ទី ១៤ ខែ កញ្ញា​ឆ្នាំ ២០២២​នៅ​ចំណុច​ត្រាវ​ជូ ស្ថិត​នៅ​ភូមិស្រ យង់ ឃុំ​ស្រយង់ ស្រុក​គូ​លែ ន​ខេត្ត ព្រះវិហារ មាន​ក្រុម​មេ​ឈ្មួញ ដឹក ឈើ​ចេញ ពី​ស្រុក​គូលែន តាមរ​ថយ ន្តក្រុង យកទៅលក់​នៅ​ឯ​ភ្នំពេញ អី​ឡូ​វ​ជាប់អន្ទាក់ របស់​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ នៅតាម​បណ្តោយ​ផ្លូវ ជាតិ​លេខ​៦៤ ឈើ​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​នេះ ជា​ប្រភេទ​ឈើ​លេខ​មួយ​។​

​មន្ត្រី​ជំនាញ​បានឲ្យដឹងថា កា​ស្ទាក់​ចាប់​បាន​រថយន្តក្រុង​ពណ៍​លឿង ពាក់​ផ្លាកលេខ ភ្នំពេញ​3D 37 32 ដែ ល​គេ​ស្គាល់​ថា ជា​រថយន្តក្រុង​ដឹក​ភ្ញៀវ មិនសូវ​កាក់កប បែកគំនិត​ដឹកឈើ​ម្តង ជួប​អន្ទាក់​របស់​សមត្ថកិច្ច​។​