​សម្តេច​ក្រឡាហោម ស ខេង ​ចាត់​ឱ្យ​ឯកឧត្តម​សន្តិ​បណ្ឌិត សុខ ផល ដឹកនាំ​ក្រុម​ការងារ ដើម្បី​សហការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ នៅ​ទូទាំង​ប្រទេស

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​នៃ​ក្រសួងមហាផ្ទៃ បាន​ចាត់​ឱ្យ​ឯកឧត្តម​សន្តិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដឹកនាំ​ក្រុម​ការងារ ដើម្បី​សហការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ នៅ​ទូទាំង​ប្រទេស កម្ពុជា​។​

​នេះ​បើ​យោងតាម លិខិត​បង្គាប់ការ របស់​ក្រសួង​មហាផ្ទៃ ដែល​សារព័ត៌មាន​យើង​ទទួលបាន​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២២​នេះ​។​