
តើលោកអភិបាលក្រុងកែបមានចំណាត់ការ ទៅលើអ្នកលក់ដូរនៅលើផ្លូវសាធារណៈ
មន្ត្រីរាជការ នៅខេត្តកែប មួយចំនួន កំពុងតែរង់ចាំមើល ចំណាត់ការរប ស់លោក ខេង យ័ន អភិបាលក្រុងកែប ដែលសន្យាជាមួយប្រជាពលរ ដ្ឋថា នឹងរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅក្រុង ឱ្យបានល្អ ។
មន្ត្រីទាំងនោះបាននាំគ្នានិយាយតាមហាងកាហ្វេថា រហូតមកដល់ពេលនេះហើយ លោកអភិបាល ក្រុង មិនទាន់បញ្ចេញ កណ្ដាប់ដៃដែក សម្រាប់រៀបចំ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ក៏ដូច ជាភ្ញៀវជាតិ និងអន្តរជាតិនៅឡើយ ។
លោក ខេង យ័ន អភិបាលក្រុងវ័យ ក្មេងរូបនេះ ក៏ធ្លាប់បានប្រាប់អ្នកយកព័ត៌មានថា លោកនឹងខិតខំរៀបចំសណ្តាប់ធ្នាប់សាធារណៈជាពិសេស អ្នកលក់ដូរនៅលើការ៉ូឡា ។
លោកបានបន្តទៀតថា ការូឡា ដែលក្រាលនៅតាមចិញ្ចើមផ្លូវ សម្រាប់ទុកឱ្យភ្ញៀវជាតិនិងអន្តរជាតិដើរកំសាន្តលេង មិនមែនឲ្យ ប្រជាពលរដ្ឋមកលក់ដូរ និងក្រាលកន្ទេល យកលុយពីភ្ញៀវនោះទេ។
មន្ត្រីរាជការ និងប្រជាពលរដ្ឋ អាជីវ ករលក់ ដូរមួយចំនួន កំពុងតែរង់ចាំមើលចំណាត់ការ របស់លោកអភិបា លក្រុងរូបនេះ ប្រើកំណាប់ដៃដែកនៅពេលណា ឬមួយលោកគ្រាន់តែសន្យាខ្យល់ ជូនប្រជាពលរដ្ឋមែនឬ បើធ្វើចាំនិយាយ បើមិនធ្វើកុំនិយាយ នាំឱ្យខ្មាស់ប្រជាពលរដ្ឋនិងអាជីវករ មួយចំនួនដែល កំពុងតែគាំទ្រ។