​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមជាមួយ ក្រុមគ្រួសារ​សាច់ញាតិ អតីត​លោកគ្រូ​អ្នកគ្រូ​មិត្ត​រួម​ជំនាន់​សាលា​បាក់​ទូក និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្ក​ដ្ឋ​បុរី​កបិល​ភ័ស្តុ​!

​នា​រសៀល​ថ្ងៃ​០៦​រោច​នឹង​ព្រឹក​ថ្ងៃ​០៧​រោច ខែ​ភទ្របទ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៦​នឹង​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២២ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​លោកជំទាវ រួមជាមួយ ញាតិមិត្ត​ជិត​ឆ្ងាយ អតីត​លោកគ្រូ​អ្នកគ្រូ​មិត្ត​រួម​ជំនាន់​សាលា​បាក់​ទូក និង មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្ក​ដ្ឋ​បុរី​កបិល​ភ័ស្តុ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

​ម្ចាស់​វេន​ទាំងអស់​បាន​រួមគ្នា ប្រគេន​នូវ បច្ច័យ និង ទេយ្យទាន មួយចំនួន វេរ​ប្រគេន​ព្រះសង្ឃ និង​បាន​ធ្វើ​ពិធី​រាប់បាត្រ ទៅ​តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា ដើម្បី​ទុកជា​កុសល​រៀងៗ​ខ្លួន​ផង និង​បាន​ឧទ្ទិស​កុសល​ផល​បុណ្យ ដែល​បាន​កើតឡើង ពី​កម្លាំង​សទ្ធា​ជ្រះថ្លា ជូន​ដល់ វិញ្ញាណក្ខន្ធ ចាស់ព្រឹទ្ធាចារ្យ ដែល​បាន​តម្កល់​អដ្ឋិធាតុ​នៅ​ក្នង​ទី​វត្ត​អារាម​មួយ​នេះ ព្រមទាំង បុព្វការី​ជន មាន​មាតា បិតា​ជីដូន​ជីតា ញាតកា​រទាំង​៧​សណ្តាន និង​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ វីរៈ​យុទ្ធជន វីរៈ​យុទ្ធ​នារី នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដែល​បាន​ពលី​មរណៈ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ ក្នុង​រយៈកាល​កន្លងមក​ផងដែរ​៕​