ក្រសួង​មហាផ្ទៃ​កម្ពុជា ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​រួម ស្ដីពី​កិច្ចប្រជុំ​អភិបាល​ខេត្ត​ជាប់​ព្រំដែន កម្ពុជា​-​ថៃ លើក​ទី​៧

(​ភ្នំពេញ​) ៖ តាម​ការអញ្ជើញ​របស់ នាយ​ឧត្តមសេនីយ៍ អនុ​ភុង ផៅ​ចិន្តា រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​ថៃ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណៈប្រតិភូ​កម្ពុជា បាន​សហ​ដឹកនាំ​កិច្ចប្រជុំ​អភិបាលខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ លើក​ទី​៧ នា​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២២ តាម​ប្រព័ន្ធ​វីដេអូ​។​

​នា​ឱកាស​នោះ​ដែរ កិច្ចប្រជុំ​បាន​ដំណើរការ​ក្នុង​បរិយាកាស​មិត្តភាព សាមគ្គីភាព ភាតរភាព និង​យោគយល់​គ្នា​ទៅ វិញ​ទៅ​មក​។ ភាគី​ទាំងពីរ ទទួលស្គាល់​នូវ​សារៈសំខាន់​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិត ស្និទ្ធ​រវាង​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ និង​មាន​ឆន្ទៈ​ក្នុង​ការរក្សា​សន្តិភាព មិត្តភាព កិច្ច​សហ​ប្រតិ បត្តិ​ការ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​រវាង​ប្រទេស​ទាំង​ពីរ​។​

​សូម​ជម្រាប​ជូន​ដែរ​ថា ភាគី​កម្ពុជា យល់ព្រម​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុះ​អភិបាល​ខេត្ត​ជាប់​ព្រំដែ​ន កម្ពុជា​-​ថៃ លើក​ទី​៨​។ ដោយឡែក កាលបរិច្ឆេទ ពេលវេលា និង​ទីកន្លែង​រៀបចំ​កិច្ចប្រជុំ​លើក​ទី​៨ នឹង​ត្រូវ​ពិភាក្សា​គ្នា​តាមផ្លូវ​ទូត​៕
​ដោយ​៖ នាយកដ្ឋាន​ព័ត៌មានវិទ្យា​