
លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ត្រាច នាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុក ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ចំនួន១១គ្រួសារ
ថ្ងៃចេញផ្សាយៈ September 18, 2022
កំពត ៖ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ត្រាច អមដំណើរដោយលោកនាយករងរដ្ឋបាលស្រុក និងសហការី ព្រមទាំងអាជ្ញាធរឃុំកំពង់ត្រាចខាងកើត បាននាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុក ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ចំនួន១១គ្រួសារ ដោយក្នុង១គ្រួសារ ៗទទួលបាន អង្ករ២០គ.ក ទឹកត្រី១យួរ និងទឹកស៉ីអ៉ីវ១យួរ ។