
លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច និងសហការី រួមជាមួយនឹងយុវជនស្រលាញ់សន្តិភាព បានអញ្ជើញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោកគ្រូ អ៊ីង សេរីរតនា ដែលបានទទួលមរណភាព
នៅវេលាម៉ោង ១១ព្រឹកថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច និងសហការី រួមជាមួយនឹងយុវជនស្រលាញ់សន្តិភាព បានអញ្ជើញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោកគ្រូ អ៊ីង សេរីរតនា មន្ត្រីការិយាល័យអប់រំយុវជននិងកីឡាស្រុក ដែលបានទទួលមរណភាពកាលពីថ្ងៃទី១០ ខែកញ្ញា ដោយរោគាពាធ ស្ថិតនៅគេហដ្ឋាននៃសព ក្នុងភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ។
ក្នុងពិធីនេះដែរ លោកអភិបាលស្រុក បាននាំយកអំណោយអនុសាខាកាកបាទក្រហមស្រុក និងថវិកាផ្ទាល់ខ្លួន ព្រមទាំង ថវិកាលោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក និងថវិកាក្រុមការងារ យុវជនស្រលាញ់សន្តិភាព សរុបចំនួន ១,៦៤០,០០០រៀល, អង្ករ៩០គ.ក, ទឹកត្រី១យួរ និងទឹកបរិសុទ្ធ៥កែស ប្រគល់ជូនក្រុមគ្រួសារសពដើម្បីចាត់ចែងរៀបចំពិធីបុណ្យតាមទំនៀមទំលាប់សាសនាព្រះពុទ្ធ។