
បងប្អូនប្រជាពលរដ្ឋនៅស្រុកទឹកផុសសំណូមពរលោកអភិបាលខេត្តកំពង់ឆ្នាំងមេត្តាជួយជួសជុលផ្លូវលំក្រាលគ្រោះក្រហមមួយខ្សែប្រវែងដែលមានប្រវែងប្រមាណជាង៣០គីឡូម៉ែត្រកំពុងរងការខូចខាត
បងប្អូនប្រជាពលរដ្ឋនៅស្រុកទឹកផុសសំណូមពរឯកឧត្តមអភិបាល ខេត្តកំពង់ឆ្នាំង មេត្តាជួយជួសជុលផ្លូវលំក្រាលគ្រោះក្រហមមួយខ្សែមានប្រវែងប្រមាណជាង៣០គីឡូម៉ែត្រកំពុងរងការខូចខាតធ្ងន់ធ្ងន់នៅរដូវវស្សាដែលពិបាកក្នុងការធ្វើដំណើរឆ្លងកាត់។
ប្រជាពលរដ្ឋក្នុងភូមិតានៃ ឃុំជៀបស្រុកទឹកផុសបានបញ្ជាក់អោយដឹងថាផ្លូវមួយខ្សែរនេះមានការធ្វើចរាចរណ៍ចេញចូលទៅមកមានដឹកជញ្ជូនតែបច្ចុប្បន្នផ្លូវលំមួយខ្សែនេះមានការលំបាកខ្លាំងណាស់ដោយសារផ្លូវរងការខូចខាតទាំងអស់ពួកគាត់សូមអង្វរដល់ឯកឧត្តម ភិបាលខេត្ត អភិបាលស្រុកក៍ដូចជាក្រុមការងារមេត្តាជួយផ្លូវ១ខ្សែប្រវែងប្រមាណជាង៣០គីឡូម៉ែត្រអោយដំណើរការបានស្រួលនិងសម្រួលដល់ការដឹកជញ្ជូនផលិតផលដែលធ្វើបានទៅកាន់ទីផ្សារបានរហ័សពិសេសបងប្អូនប្រជាពលរដ្ឋដែលមានជំងឺធ្ងន់ធ្ងរមានការលំបាកក្នុងការដឹកជញ្ជូនពួកគាត់ទៅកាន់មណ្ឌលសុខភាពក៏ដូចជាមន្ទីរពេទ្យបង្អែកខេត្តផងដែរ។
លោកសូត្រ សង់ អភិបាលស្រុកទឹកផុសបានអោយឲ្យដឹងកាលពីព្រឹកថ្ងៃទី ១៨ កញ្ញា ២០២២ នេះថាផ្លូវលំក្រាលគ្រោះក្រហមមួយខ្សែនេះមានប្រវែងប៉ុន្មានជាង 30 គីឡូម៉ែត្រដែលឆ្លងកាត់ភូមិជាច្រើននៅក្នុងឃុំជៀបស្រុកទឹកផុសហើយផ្លូវមួយខ្សែនេះក៏ឆ្ពោះទៅដល់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល ។
អភិបាលស្រុកទឹកផុសបានបញ្ជាក់ ឲ្យដឹងទៀតថាដោយសារតែស្ថាន ភាពផ្លូវលំបាកក្នុងការធ្វើដំណើរផងនោះទើបបានធ្វើឲ្យភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិចូលមកលេងក្នុងតំបន់ទឹកធ្លាក់ថ្មក្រាលមានការថយចុះយ៉ាងខ្លាំងនៅក្នុងរដូវវស្សាដោយសារស្ថានភាពផ្លូវដ៏លំបាកបែបនេះ
ប៉ុន្តែលោកបានបញ្ជាក់ទៀតថាផ្លូវមួយខ្សែនេះត្រូវបានមន្ទីរអភិវឌ្ឍន៍ជនបទជាអ្នកមើលការថែទាំជួសជុលសម្រួលឱ្យមានការដំណើរការទៅមុខបានល្អតែដោយសារកត្តាទឹកភ្លៀងដែលនៅតែបន្តធ្លាក់មិនអាចឲ្យគ្រឿងចក្រចូលទៅធ្វើការជួសជុលផ្លូវនោះឡើងវិញ៊អភិបាលស្រុកទឹកផុសលោកសូត្រសង់បានបញ្ជាក់ទៀតថាក្រោយពីបញ្ចប់ការដ្ឋានទំនប់ចាក់ទឹមរួចរាល់ផ្លូវមួយខ្សែនេះត្រូវបានដែលមានទឹមរួចរាល់គម្រោងអភិវឌ្ឍន៍ហៅកាត់ថា adb គេនឹងធ្វើការស្ថាបនាជាសំណង់ផ្លូវកៅស៊ូរហូតទៅដល់រមណីយដ្ឋានធម្មជាតិទឹកថ្មក្រាលតែម្តង ។
ដោយឡែកលោក ជិនរដ្ឋាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំងក៏បានឲ្យដឹងនូវព្រឹកថ្ងៃទី ១៨កញ្ញា ២០២២ នេះថាផ្លូវមួយខ្សែនេះត្រូវបានខាងមន្ទីរអភិវឌ្ឍន៍ជនបទជាអ្នកមើលការថែទាំជួសជុលកែលម្អផ្លូវនេះតែលោកសូមការយោគយល់ពីបងប្អូនប្រជាពលរដ្ឋដោយសារស្ថានភាពរដូវនេះជារដូវភ្លៀងធ្លាក់ជាបន្តបន្ទាប់ហើយគ្រឿងចក្ររបស់លោកមិនអាចចូលទៅធ្វើការជួសជុលបានទេដោយសារតែស្ថានភាពទឹកភ្លៀងតែបើមិនមានភ្លៀងវិញខាងលោកនឹងចូលទៅធ្វើការជួសជុលកែលម្អផ្លូវនេះឲ្យដំណើរការទៅបានរលូននិងរហ័សជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់បានទាន់ពេលវេលាផងដែរ ៕