អធិការ​ក្រុងកែប​ចុះ​ធ្វើ​ការណែនាំ​ដល់​ម្ចាស់​ទីតាំង​បើក​ល្បែង​ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡាញ​នៅក្នុង​មូលដ្ឋាន​

ខេត្ត​កែប ៖ រសៀល​ថ្ងៃ​សៅរ៍​ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ​២០២២ តាម​អនុ សា សន៍​របស់​សម្ដេច​អគ្គ​ម ហា​សេនា ប​តី​តេ​ជា ហ៊ុន​សែន នាយករដ្ឋមន្ត្រី និង​ការណែនាំ​ផ្ទាល់​ពី លោក ឧត្ដម សេនីយ៍​ទោ សម្បត្តិ សុធា​រដ្ឋ ស្នង ការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប បាន​ចង្អុល​បញ្ជា​ផ្ទាល់ ទៅដល់​

​លោក​វរសេនីយ៍ឯក នូ សាម៉េត អធិការ​នគរបាល​ក្រុង បាន​ដឹកនាំ​ប្រជុំ​កម្លាំងចម្រុះ អធិការដ្ឋាន នគរ​បា​ក្រុងកែប និង​កម្លាំង​ប៉ុស្តិ៍ រួច​ដឹកនាំ​ចុះ​ធ្វើ​ការអប់រំ ណែនាំ និង ធ្វើ​កិច្ចសន្យា ម្ចាស់ផ្ទះ​ផ្ដល់​ទីតាំង​បើក​ល្បែង​សុីសង​ខុស​ច្បាប់គ្រប់​ប្រភេទ​និង​បង្ក្រាប​អ្នកលេង​ល្បែង​បាន​គ្រាប់​ទីតាំង នៅក្នុង​ភូមិ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប អង្គភាព​យើងខ្ញុំ​សូម​កោតសរសើរ​

​លោក​នូ សាម៉េត អធិការ​ក្រុង​បាន​ចុះ​បង្ក្រាប​ភ្លាមៗ លោក​អធិការ បាន​បន្តទៀតថា បើសិន​ម្ចាស់​ទីតាំង​នីមួយៗ​មិន​គោរព​តាម​កិច្ចសន្យា​តាម​ការណែនាំ​ទេ លោក​នឹង ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​ហើយ ៕