ពិធី​ដុត​កម្ទេច​ឧបករណ៍​កែច្នៃ និង​អន្ទាក់ ដាក់​សត្វព្រៃ ដើម្បី​ការពារ និង​អភិរក្ស​សត្វព្រៃ នៅ​ខេត្ត​ស្ទឹងត្រែង​

​នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២ ២​ក្រសួង​បរិស្ថាន សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង បានធ្វើការ​ដុត​កម្ទេច​ចោល​នូវ​ឧបករណ៍​កែឆ្នៃ និង​អន្ទាក់​គ្រប់​ប្រភេទ ដើម្បី​ការពារ និង​អភិរក្ស​សត្វព្រៃ នៅ​ខេត្ត​ស្ទឹងត្រែង​។​

​យុទ្ធនាការ​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ឯកឧត្ដម ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង និង​មាន​ការចូលរួម​ពី ឯកឧត្តម លោកជំទាវ ដែល​ជា​គណៈប្រតិភូ​ក្រសួង​បរិស្ថាន គណៈ​អភិបាលក្រុង ស្រុក មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ផងដែរ​។ ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ភូមិ​សៀម​បូក ឃុំ​សៀម​បូក ខេត្ត​ស្ទឹងត្រែង​។​

​ឯកឧត្ដម សាយ ស​សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​លើកឡើង​ថា​៖​យុទ្ធនាការ​នេះ​រៀបចំឡើង​ដើម្បី​ផ្សព្វផ្សាយ​ជំរុញ​ឲ្យ​ពលរដ្ឋ​ផ្លាស់ប្តូរ​ឥរិយាបថ និង​ទម្លាប់​របស់​ពលរដ្ឋ​ពី​ការ​បរបាញ់​សត្វ ឱ្យ​មក​ប្រកប​មុខរបរ​ចិញ្ចឹមសត្វ​គោក្របី និង ចូលរួម​អភិរក្ស​សត្វព្រៃ ព្រមទាំង​ឲ្យ​យល់ដឹង​អំពី​ផលប៉ះពាល់​នៃ​ការ​ដាក់​អន្ទាក់ ជា​ពិសេស​ពង្រឹង​លើ​ការអនុវត្ត​ច្បាប់ និង​ពង្រឹង​លើ​កិច្ច​ការ​ទប់ស្កាត់ និង​ការការពារ​អភិរក្ស​ធនធានធម្មជាតិ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​