អ្នកលេង​អាប៉ោង​មួយក្រុម​ត្រូវបាន​សមត្ថកិច្ច​ស្រុក​សំរោង​ទង​ឃាត់ខ្លួន​

(​កំពង់ស្ពឺ​) ៖ នៅ​ថ្ងៃ​អង្គារ ១០ រោច ខែ​ភទ្របទ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​និង​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២២ វេលា​ម៉ោង​១៤ និង ៣០ នាទី កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង បាន​ចុះ​បង្ក្រាប​ទីតាំង​កន្លែង​លួច​ឆ្មក់​លេង​ល្បែងស៊ីសង (​អាប៉ោង​) មួយ​កន្លែង​នៅ​ចំណុច​ក្នុង​ព្រៃ​ចម្ការ​ស្វាយ​ខាងលិច​ភូមិ ហោង​ខ្វាវ ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ និង ឃាត់​បាន​មនុស្ស​ចំនួន​០៨ នាក់ ស្រី​៤​នាក់ ៖
១/​ឈ្មោះ ព្រុំ វិន ភេទ​ប្រុស អាយុ ៦៣​ឆ្នាំ ភូមិ​ចំការ​ស្លែង ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​
២/​ឈ្មោះ ប៉ុម សារ៉ុន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ភូមិ​ចំការ​ស្លែង ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​
៣/​ឈ្មោះ យឹម ខន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ភូមិ​ហោង​ខ្វាវ ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​
៤/​ឈ្មោះ ម៉ុត ឈឿន ភេទ​ប្រុស អាយុ​៧៣​ឆ្នាំ ភូមិ​ពាម​ឃ្លៃ ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​
៥/​ឈ្មោះ ស៊ុ ហឿន ភេទ​ស្រី អាយុ​៤០​ឆ្នាំ ភូមិ​ចំការ​ស្លែង ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​
៦/​ឈ្មោះ ខាន់ មួយ ភេទ​ស្រី អាយុ​៤២​ឆ្នាំ ភូមិ​ហោង​ខ្វាវ ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ
៧/​ឈ្មោះ តែម សុខ​ឡេង ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ភូមិ​ហោង​ខ្វាវ ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​
៨/​ឈ្មោះ ចាន់ នី ភេទ​ស្រី អាយុ​៤០​ឆ្នាំ ភូមិ​ទួល​ខ្សាច់ ឃុំ​ទន្លេ​បិត ស្រុក​ព្រែកជីក ខេត្ត​កំពង់ចាម​។​

​សម្ភារៈ​វត្ថុ​តាង​ដែល​បាន​ដកហូត​រួម​មាន ៖
-​មេ​អាប៉ោង ចំនួន ៨ គ្រាប់
-​ចាន​បាញ់អាប៉ោង ចំនួន ១
-​គំរប​ផ្តិល ១
-​កម្រាល​អាប៉ោង ១
-​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង​ម៉ាក​oppo
-​លុយ​ខ្មែរ​ចំនួន​៣៣២៨០០៛(​សាមសិប​បី​មុឺន​ពីរ​ពាន់​ប្រាំបី​រយ​រៀល​) និង​លុយ​ដុល្លារ​១០០$(​មួយ​រយ​ដុល្លារ​)​។​

​ករណី​ខាងលើ​ជំនាញ កំពុង​ធ្វើ​ការសាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី ៕