​ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​!

​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២២ លោក វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​ឲ្យ​ក្រុមការងារ វរ​អន្តរាគមន៍ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ​គ្រួសារ លោក​ព្រិន្ទបាលឯក គុណ ដា​នី សមាជិក វរ​អន្តរាគមន៍ ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​។​

​ក្នុងឱកាស​នោះ​ក្រុម​ការងារ​បាន​នាំយក ថវិកា​ចំនួន ៦៤០,០០០​រៀល​, ត្រីខ​២​យួរ​, ភេសជ្ជៈ​២​កេស​, ទឹក​សុទ្ធ​០២​កេស​, សម្ភារៈ​ក្មេង​០១​ឈុត ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក សម្រាល​បន្ទុកគ្រួសារ​ផងដែរ​៕​