ចុះ​អនុវត្ត​វាយ​កម្ទេច​សំណង់​រឹង​ដែល​ធ្វើអោយ​កកស្ទះ​ការសាងសង់​ផ្លូវជាតិ​លេខ ៥

ផ្ទះថ្ម​ចំនួន​២​ល្វែង​ស្ថិត​ភូមិ​សាលា​លេខ ៥ ឃុំ​អូ​ឬ​ស្សី ស្រុក​កំពង់ ត្រឡាច ខេត្ត​កំពង់ឆ្នាំង ត្រូវបាន​សមត្ថកិច្ច​ចម្រុះ ស្រុក​កំពុងត្រឡាច​នឹង​ខាង​ភាគី​ក្រុមហ៊ុន បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​រុះរើ វាយ​កំទេចចោល នៅ​ថ្ងៃ​ទី​២១​ខែ​កញ្ញា ២០២ ២ នេះ​បន្ទាប់ពី​ទទួលបាន​សំណង​ប៉ះពាល់ ពី​ការសាងសង​ផ្លូវជាតិ​លេខ ៥ រួចរាល់​ហើយ តែ​ការរុះរើ​របស់​ម្ចាស់ផ្ទះ មាន​ការយឺតយ៉ាវ​ធ្វើឱ្យ​កកស្ទះ​ការសាងសង់​ផ្លូវជាតិ​លេខ ៥​បន្ត​។​

​លោក សន សំអាត អភិបាលរង ស្រុក​កំពង់ត្រឡាច ដែល​ដឹកនាំ​កម្លាំងចម្រុះ របស់ គណៈបញ្ជាការ​ឯកភាព ស្រុក​កំពង់ត្រឡាច បានឲ្យដឹងថា ការចុះ​វាយកំទេច ទីតាំង​សំណង់​ខាងលើនេះ វា​ជា​កម្មសិទ្ធិ​របស់ ឈ្មោះ ធី​ទី​តូ ក្រោយ​មាន​ការសម្របសម្រួល ជាមួយនឹង​ក្រុមហ៊ុ ន​ធ្វើ​ផ្លូវជាតិ​លេខ ៥ ម្ចាស់ផ្ទះ​បាន​ព្រម​ទទួល​សំណង​ពី​ពី​ក្រុមហ៊ុន​រួចហើយ​។​

​ប៉ុន្តែ​ការរុះរើ ដោយ​ខ្លួនឯង របស់​ម្ចា ស់​ផ្ទះ​មាន​ការយឺតយ៉ាវ ខាង​ក្រុម ហ៊ុន​ស្នើសុំ​អាជ្ញាធរ​ស្រុក​ចាត់​វិធា ន​ការ​រដ្ឋបាល​តែម្ដង​។​

​អភិបាលរង ស្រុក​កំពង់ត្រឡាច​លោក សន សំអាត បានឱ្យដឹង​ថា​មិនមែន​ម្ចាស់ផ្ទះ មានការ​រឹងទទឹង​មិន​ព្រម​រុះរើ​នោះទេ តែ​ដោយសារ​ម្ចាស់ផ្ទះ​ខ្វះ​កម្លាំង ទើប​ធ្វើ​ការរុះរើ​ដោយ​ខ្លួនឯង មាន​ការយឺតយ៉ាវ​បែបនេះ ដោយសារ​មើលឃើញ​ស្ថានភាព​បែប​នេះ ទើប​ក្រុមហ៊ុន​យក​គ្រឿងចក្រ ជួយ​ធ្វើការ​រើ និង​ក​ការ​យក​ចេញ ពី​កន្លែង​ផ្លូវ​ដើម្បី​ធ្វើការ​បន្តទៀត ៕