
ស្នងការនគរបាលខេត្តកែប អញ្ជើញចូលរួមកាន់បិណ្ឌថ្ងៃទី ១១ នៅវត្តព្រៃតាគុយ
ថ្ងៃចេញផ្សាយៈ September 22, 2022
ខេត្តកែប៖ នៅព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ព្រមទាំង ភរិយា ក្រុមគ្រួសារ និងមន្ត្រីកងកម្លាំងនគរបាលខេត្ត ក្រុង ស្រុក បានអញ្ជើញចូលរួមនាំយកចង្ហាន់ បច្ច័យ និងទ័យទាន ប្រគេនព្រះសង្ឃ ក្នុងពិធីបុណ្យកាន់បិណ្ឌទី១១ នៅវត្តព្រៃតាកុយ ស្ថិតនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដួងវិញ្ញាណក្ខន្ធ លោកអ្នកមានគុណ បុព្វបុរស យុទ្ធជន យុទ្ធនារីជានាយ នាយរង និងពលនគរបាល ដែលបានពលី និងទទួលមរណភាព ទៅកាន់លោកខាងមុខ។