​លោក ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​ដឹកនាំ​លោក​មេបញ្ជាការរង នាយទាហាន នាយទាហានរង និង​ក្រុមគ្រួសារ​នៃ​កងរាជអាវុធហត្ថ​ខេត្ត ចូលរួម​ធ្វើ​បុណ្យកាន់បិណ្ឌ​វេន​ទី​១១ ព្រមទាំង​នាំយក​ចង្ហាន់ ទេយ្យទាន និង​ថវិកា​មួយចំនួន ទៅ​ប្រគេន​ដល់​ព្រះសង្ឃ ចំនួន ០៧​វត្ត ក្នុង​ភូមិសាស្ត្រ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​- ព្រឹក​ថ្ងៃ​ពុធ ១១​រោច ខែ​ភទ្របទ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២២ លោក ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​ដឹកនាំ​លោក​មេបញ្ជាការរង នាយទាហាន នាយទាហានរង និង​ក្រុមគ្រួសារ​នៃ​កងរាជអាវុធហត្ថ​ខេត្ត ចូលរួម​ធ្វើ​បុណ្យកាន់បិណ្ឌ​វេន​ទី​១១ ព្រមទាំង​នាំយក​ចង្ហាន់ ទេយ្យទាន និង​ថវិកា​មួយចំនួន ទៅ​ប្រគេន​ដល់​ព្រះសង្ឃ ចំនួន ០៧​វត្ត ក្នុង​ភូមិសាស្ត្រ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

​ក្នុង​នោះ​ផង​ដែរ ទេយ្យទាន មាន​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​មួយចំនួន ប្រគេន​ដល់​ព្រះសង្ឃ ក្នុង​០១​វត្ត រួមមាន​÷ អង្ករ ចំនួន ០១​បាវ​តូច ស្មើនឹង ២៥​គីឡូក្រាម​, ចង្ហាន់ ០១​ស្រា​ក​, ទឹក​សុទ្ធ ០៣​កេស​, ទឹកក្រូច ០២​កេស​, មី ០១​កេស​, ស្លា​ដក ០១, ម៉ាស់ ០៣​ប្រអប់​, ជេ​លលាង​ដៃ ០៥​ដប​តូច និង​ថវិកា ៤០០.០០០​រៀល​។

​ដោយ​មាន​សទ្ធាចិត្ត​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធសាសនា លោក​បាន​ភ្ជាប់​និស្ស័យ​ជួយឧបត្ថម្ភ​ផ្ទាំងគំនូរ​ក្នុង​ពុទ្ធ​ប្រវត្តិ របស់​ព្រះសម្មាសម្ពុទ្ធ ចំនួន ០២​ផ្ទាំង សរុប​ថវិកា​ចំនួន ១.៧០០$ (​មួយ​ពាន់​ប្រាំពីរ​រយ​ដុល្លារ​គត់​) ជូន​ដល់​វត្ត​មជ្ឈមណ្ឌល វិបស្សនា​ធុរៈ គី​រីវ័ន្ត (​ហៅ​វត្ត​សម្មា​ធិ​) ស្ថិតក្នុង​ភូមិ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​