​អភិបាល​ស្រុក​កំពង់ត្រាច អញ្ជើញ​មក​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ​ខ្វះខាត​ជីវភាព​១៧១​គ្រូ​សារ​

កំពត ៖ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២២ លោក អូន ខន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់ត្រាច និង​សហការី បាន​អញ្ជើញ​ជួប​សំណេះសំណាល​និង​ចែក​អំណោយ​សប្បុរសធម៌​របស់​ក្រុមហ៊ុន​GS ជូន​បងប្អូន​ប្រជាពលរដ្ឋ​ខ្វះខាត​ជីវភាព​ចំនួន​១៧១​គ្រួសារ ក្នុង​ឃុំ​ឬ​ស្សី​ស្រុក​ខាងកើត និង​ឃុំ​កំពង់ត្រាច​ខាងលិច​។

​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​ក្រុមហ៊ុន​GS លោក​អភិបាលរង​ស្រុក លោកនាយក​រដ្ឋបាល​ស្រុក លោក​អធិការនគរបាល​ស្រុក លោក​មេឃុំ ក្រុមប្រឹក្សាឃុំ ស្ថិតនៅ​ទីតាំង​ឃុំ​កំពង់ត្រាច​ខាងលិច ៕