​ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ដឹកនាំ​អនុប្រធាននាយកដ្ឋាន ប្រធាន​អង្គភាព​បង្ក្រាប​បទល្មើស​ផ្ទៃសមុទ្រ​(​ស្ដីទី​) មេបញ្ជាការ​-​មេបញ្ជាការរង នៃ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​ទឹក​លេខ​២៤០ អមដំណើរ ឯកឧត្តម គួច ចំរើន អភិបាល និង​តំណាង​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិ​ចុះសួរសុខទុក្ខ​កងកម្លាំ​ង វរ​សេនា​តូច​លេខ​២៤០ និង​ពិនិត្យ​ស្ថានភាព​ជនជាតិ​ចិន ដែល​បាន​ជួប​ឧបទ្ទវហេតុ​លិច​ទូក

នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២២ វេលា​ម៉ោង​១៣:៤៥​នាទី ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​ទឹក ដឹកនាំ​អនុប្រធាននាយកដ្ឋាន ប្រធាន​អង្គភាព​បង្ក្រាប​បទល្មើស​ផ្ទៃសមុទ្រ​(​ស្ដីទី​) មេបញ្ជាការ​-​មេបញ្ជាការរង នៃ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​ទឹក​លេខ​២៤០ ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​អមដំណើរ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​តំណាង​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចុះ​សួរសុខទុក្ខ​កងកម្លាំង វរ​សេនា​តូច​លេខ​២៤០ និង​ពិនិត្យ​ស្ថានភាព​ជនជាតិ​ចិន ដែល​បាន​ជួប​ឧបទ្ទវហេតុ​លិច​ទូក កាល​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០២២ ព្រមទាំង​បាន​ប្រគល់​ថវិកា ចំនួន ១០​លាន​រៀល ជូន​ដល់​អង្គភាព និង​វរ​សេនា​តូច (​សម្រាប់​ការដោះស្រាយ​ចំណាយ​ផ្សេងៗ​) នៅ​ទីបញ្ជាការ​វរ​សេនា​តូច​លេខ​២៤០ ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ ៕