កម្លាំង​ជំនាញ​គ្រឿងញៀន បាន​ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ១​ករណី​

​កែប ៖ នៅ​ថ្ងៃ​ទី ២៣ ខែ​កញ្ញា ឆ្នាំ ២០២២ ម៉ោង​២:៣០​នាទី​រសៀល កម្លាំង​ជំនាញ​គ្រឿងញៀន បាន​ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ១​ករណី នៅ​ចំណុច​លើ​ផ្លូវ​មុខ​សាលាឃុំ​អង្កោល ស្ថិតនៅក្នុង​ភូមិ​អំពេ​ង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ឃាត់ខ្លួន​ជនសង្ស័យ ១​នាក់​:
១-​ឈ្មោះ តេវ វីន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​នេសាទ មាន​ទីលំនៅ​ភូមិ​កោះ​ស្នា ឃុំ​ឬ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​

​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ដកហូត​វត្ថុតាង​: ថ្មាំញៀន ១​កញ្ចប់​.​ម៉ូតូ ១​គ្រឿង​,​ទូរស័ព្ទ​១​គ្រឿង​។ ក្រោយ​ពី​សួរចំលើយ​រួច កំលាំង​យើង​បន្ត​សហការ​ជាមួយ​កំលាំង​អធិការ​ស្រុក​កំពង់ត្រាច បង្ក្រាប​នៅ​ចំណុច​ភូមិ​ថ្កូវ ឃុំ​ឬ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត ឃាត់ខ្លួន​បាន ១​នាក់ ឈ្មោះ មុំ ផានិត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។​ដកហូត​វត្ថុតាង​: ថ្នាំញៀន ១៦​កញ្ចប់​.​ម៉ូតូ​២​គ្រឿង​.​ទូរស័ព្ទ​១​គ្រឿង​

​កិច្ច​ប្រតិបត្តិការ​នេះ ដោយ​មាន​ការសម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​កែប និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក វ​.​ទោ សូ បញ្ញា ស្នងការរង​គ្រឿងញៀន​។​