នាយឧត្តមសេនីយ៍ សៅ សុខា ប្រគេនបច្ច័យ ៩០លានរៀល សម្រាប់ពិធីបុណ្យកាន់បិណ្ឌវេនទី១៤ នៅវត្តទេពវង្សី

កណ្តាល៖ ក្នុងឱកាសចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១៤ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកជំទាវ ស្រី ហ៊ាញ ព្រមទាំងបុត្រាបុត្រី ចៅ និងលោកឧត្តមសេនីយ៍ មេបញ្ជាការរង នាយ នាយរងសេនាធិការ ស្នងការ ស្នងការរង មេបញ្ជាការ មេបញ្ជាការរងតាមបណ្តារាជធានី-ខេត្ត នាយការិយាល័យ នាយ នាយរង ពលអាវុធហត្ថទាំងអស់ក្រោមឱវាទ និងពុទ្ធបរិស័ទចំណុះជើងវត្តក៏បានចូលរួមកាន់បិណ្ឌនេះផងដែរ វត្តទេពវង្សីស្ថិតនៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឭ ខេត្តកណ្តាល ។

ក្នុងពិធីបុណ្យកាន់បិណ្ឌនេះបានធ្វើពិធីសូត្រមន្ត នៅរសៀលថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២ និង ព្រឹកឡើងថ្ងៃទី២៤ ខែឆ្នាំដដែល បានធ្វើពិធីរាប់បាទវេចង្ហាន់ និងទេយ្យវត្ថុប្រគេនព្រះសង្ឃបង្សុកូល ឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជនមានមាតា បិតា ជីដូន ជីតា ញាតិការទាំងប្រាំពីរ​សន្តាន ដែលបានទួលមរណៈកាល ដើម្បីទទួលផល្លានិសង្ឃ តាមកម្លាំង​សទ្ធាជ្រះថ្លា តាមរយៈ​ពិធីបុណ្យ​កាន់បិណ្ឌ-ភ្ជុំបិណ្ឌនេះ។

ការកើតឡើងពីការធ្វើបុណ្យនេះលោក នាយឧត្តមសេនីយ៍ សៅ សុខា និង លោក ជំទាវ បានប្រគេនបច្ច័យ ជូនដល់ព្រះចៅអធិការវត្តទេពវង្សីដែលមានទឹក ប្រាក់សរុប ៩០ លានរៀលគត់ និងជូនតាជី,យាយជីម្នាក់ៗទទួលបាន ៥០,០០០រៀល, ពុទ្ធបរិស័ត ចំណុះជើងវត្ត២០,០០០ រៀល ក្រុមភ្លេងពិនពាត ១,០០០,០០០រៀល, នគរបាល ១,០០០,០០០រៀល ប្រជាការពារ ១,០០០,០០០រៀល កងរាជអាវុធហត្ថស្រុក ១,០០០,០០០រៀលផងដែរ។