មេ​ឈ្មួញ​ជ្រូក​ចាស់វស្សា​ប្រចាំ​ខេត្ត​ស្វាយរៀង​នាំ​ជ្រូក​មកពី​ប្រទេស​ថៃ​ចូល​ស្រុក​ខ្មែរ​ឆ្លងកាត់​ជា​ច្រើន​ខេត្ត​និង​យក​មក​បន្ត​ចែក​ចែកចាយ​ក្នុង​ទឹកដី​ស្រុក​ស្វាយជ្រំ​បាន​យ៉ាង​រលូន​

ស្វាយរៀង ÷ ប្រជាពលរដ្ឋ​រស់នៅ​ជិត​ភូមិ​ព្រែក​ទប់​ឃុំ​ព្រែក​ទប់ ស្រុក​ស្វាយជ្រំ ព្រមទាំង​មច្ឆិ​ដា្ឋន​ទូទៅ​បាន​រាយការណ៍ម​ក​ភ្នាក់ងារ អ្នកយកព័ត៌មាន​យើង​អោយដឹងថា ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ក្បូន​ឡាន​ជ្រូក​របស់​លោក អ៊ួ​ង យក​មក​សាង​ដាក់​ប្រភេទ​ឡាន​កូរ៉េ​រ៉ឺម៉ក​ទ្រុង​ជា​ច្រើនគ្រឿ ង​ព្រោះ​មាន​មេ​ឈ្មួញ​ខ្មែរ​ចាំ​ទទួល​ទិញ​យក​ទៅ​លក់​បន្ត ឬ​កាប់​សាច់​លក់​ចែកចាយ​ក្នុងភូមិ​នី​មួយៗ រីឯ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ស្វាយរៀង​រក្សា​ភាព​ស្ងៀមស្ងាត់​ឬមួយ​ទទួលបាន​លាភ​សក្កា​រះ​ពី​ពួក​ឈ្មួញ​ជ្រូក​ទាំងនោះ​ហើយ​មើលទៅ​។​

​ទោះ​បី​ជា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​អោយ​បិទ​ជ្រូក​នាំចូល​ពី​ប្រទេស​ជិតខាង​មួយ​រយះ​មិន​ថា​ថៃ​ឬ​វៀតណាម​ដើម្បី​ទប់ស្កាត់​ជំងឺ​ការពារ​និង​ទប់ស្កាត់​ជម្ងឺ​កូវី​ដ​១៩)​ប៉ុន្តែ​លោក​អ៊ួង​និង​ក្រុម​ឈ្មួញ​ទាំងនោះ​នៅតែ​បន្ត​ធ្វើ​សកម្មភាព​ដ៍ដែល​ហាក់បីដូច​ជា​ប្រឆាំងនឹង​បទបញ្ជារ​របស់​សម្តេច​តេជោ​ហ៊ុន​សែន​ហើយ​។​

​ប្រជាពលរដ្ឋ​បានឲ្យដឹង​ថា​មានមេ​ការជំនាញ​ម្នាក់​របស់​លោក​អ៊ួ​ង​ចាំ​រាប់​ក្បាលជ្រូក​និង​រត់ការ​ពី​ថ្នាក់​ក្រោម​រហូតដល់​ថ្នាក់លើ​បាន​ជា​មិន​រំខាន់​ដល់​ប្រធាន​ការិយាល័យ​ពេទ្យសត្វ​ខេត្ត​ស្វាយរៀង​ឡើយ​។​

​ខាង​សារព័ត៌មាន​យើង មិនអាច​សុំ​ការបំភ្លឺ​ពី លោក ប្រធាន​មន្ទីរ កសិកម្ម​ខេត្ត​ស្វាយ រៀង​បាន​ទេ ដោយសារ​មិន​ស្គាល់​លេខ​ទូរ សព្ទ័​របស់គាត់ ដោយឡែក​ប្រធាន​ពេទ្យ សត្វ​ខេត្តស្វាយរៀង ក៏​មិន​អាច​សុំ​ការបំភ្លឺ​បានដែរ ដោយសារ​មិន​ស្គាល់​លេខ​ទូរ​សព្ទ័ ប្រសិន​មាន​ការ​ប្រតិកម្ម​អ្វី​មួយ ខាង​សារព័ត៌មាន​យើង រងចាំ​បកស្រាយ​ជូន​រាល់​ម៉ោង​ធ្វើការ​។​

​អង្គភាព​គេហទំព័រ​និង​កាសែត cambo dia post ត្រូវ​ការជ្រើសរើស​ភ្នាក់ងារ តាម​បណ្តាល​ខេត្ត ជាច្រើន​នាក់ បើ​បងប្អូន​មានបំណង​ចង់​ធ្វើជា​អ្នក​យក ព័ត៌មាន សូម​ទំនាក់ទំនង មក​ការិយាល័ យ​កណ្ដាល តាម​ទូរ​សព្ទ​លេខ (09570 6870)(0886673277)(0176555 14)​សូម​អរគុណ​