ជិះ​ម៉តូ​ម៉ូតូ​បញ្ចាសទិស​បុក​គ្នា​បណ្តាលអោយ​រង​បួស​

​កំពត ៖ នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា​ឆ្នាំ ២០២៣ នៅវេលា​ម៉ោង​២០​និង​៣០​នាទី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ករណី​បង្ក​ឡើង​រវាង (​ម៉ូតូ​និង​ម៉ូតូ​)​បញ្ចា​សទិស​គ្នា​ពី​ទិសខាងកើត​ទៅ​ទិស​ខាង​លិច​លើ​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម ស្ថិតនៅ​ភូមិ​ត្រពាំង​គគីរ ឃុំ​ល្បើក ស្រុក​ឈូក​ខេត្ត​កំពត​។

១/​អ្នកបើកបរ​ម៉ូតូរ​បង្ក​ឈ្មោះ ស៊ន ភក្ដី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្រពាំង​គគីរ ឃុំ​ល្បើក ស្រុក​ឈូក ខេត្ត​កំពត​។ បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង​1A.0609 រងរបួស​ធ្ងន់​ម៉ូតូ​ខូចខាត​ធ្ងន់ មិន​ពាក់​មួកសុវត្ថិភាព​។​

២/​អ្នកបើក​ម​រងគ្រោះ​ឈ្មោះ យឿន ស្រី​ពេជ្រ ភេទ​ស្រី អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំងថ្ម ឃុំ​ល្បើក ស្រុក​ឈូក ខេត្ត​កំពត​។ បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FF.8773 រងរបួស​ធ្ងន់ ម៉ូតូ​ខូចខាត​ធ្ងន់​។ ៣,​អ្នករួមដំណើរ​ឈ្មោះ យឿន ស្រី​ពៅ ភេទ​ស្រី អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ជាមួយ​គ្នា រងរបួស​ធ្ងន់​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​ឈូក​។​

​បញ្ជាក់​ករណី​គ្រោះថ្នាក់​ខាងលើ​នេះ​បណ្តាលឲ្យ​មាន​មនុស្ស​រងរបួស​ធ្ងន់​ចំនួន​០៣​នាក់ ស្រី​០២​នាក​។​
​សម្ភារៈ​ខូចខាត​រួម​មាន​ម៉ូតូ​ចំនួន​(០៣​រឿង​ខូចខាត​កំរិតធ្ងន់​។​
​ចំ​ណែ​ច ឯ​វត្ថុតាង​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឈូក​។​