​ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា​នៅលើ​ផ្លូវជាតិ​លេខ​ ៣៣ ​បណ្តាលអោយ​រងរបួស​ធ្ងន់​

​កំពត ៖ ថ្ងៃទី​១៦​ខែ​មេសា​ឆ្នាំ​២០២៣ វេលា​ម៉ោង ២២​និង​១៥​នាទី​យប់​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ និង​ម៉ូតូ​នៅលើ​ផ្លូវជាតិ​លេខ ៣៣ ចន្លោះ​បង្គោល គីឡូម៉ែត្រ​លេខ ៤១+៤២​ស្ថិតនៅ​ភូមិ​របង​ក្រាស​ឃុំ​កំពង់ត្រាច​ខាងកើត​ស្រុក​កំពង់ត្រាច ខេត្ត​កំពត ទិសដៅ​បញ្ច្រាស់​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង​។​

​អ្នកបើក​ម៉ូតូ​ម៉ាក​ទ្រី​ម​សង់​ពណ៍​ខ្មៅ​ពាក់​ផ្លាក​លេខ​កំពត​១Q-៩៩០៦​បើកបរ​ដោយ​ឈ្មោះ​ស ពីង ភេទ​ប្រុស​១៦​ឆ្នាំ​(​គ្មាន​របួស​)​និង​អ្នករួមដំណើ​ពីក្រោយ​ម្នាក់​ឈ្មោះ​ចំរើន សេរី​ភេទ​ប្រុស​អាយុ​១៣​ឆ្នាំ​(​របួសស្រាល​)​ទាំង​២​នាក់​មាន​ទីលំនៅ​ភួមិ​ព្រែក​ត្នោត​សង្កាត់​ព្រែក​ត្នោត​ក្រុង​បូកគោ​ខេត្ត​កំពត មាន​ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ ដោយ​ល្បឿន​លឿន បាន​រ៉េ​ចង្កូត​ទៅ​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក់​ទ្រី​ម​សង់​ពណ៍ ខ្មៅ​ពាក់​ផ្លាកលេខ កំពត​១ T-៣៦៧៩ បើកបរ​ដោយ​ឈ្មោះ រី រ៉​ហ៊ីម ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​(​គ្មាន​របួស​) និង​អ្នករួមដំណើ​ពីក្រោយ​២​នាក់​ឈ្មោះ​អែម អា​ទី​កាស់​ភេទ​ស្រី​អាយុ​៣៨​ឆ្នាំ​(​របួសស្រាល​) ឈ្មោះ​រី ស៊ី​នី​ភេទ​ស្រី​អាយុ​១៨​ឆ្នាំ​(​របួសធ្ងន់​) ។ ទាំង​៣​នាក់​មាន​ទីលំនៅ​ភូមិ​ព្រៃ​ថ្នង​ឃុំ​ព្រៃ​ថ្នង​ស្រុក​ទឹកឈូ​ខេត្តកំពត​។ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​អ្នករបួស​ត្រូវបាន​សាច់ញាតិ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​កំពត​។​

​ចំពោះ​រូបភាព​ជនរងគ្រោះ​២​នាក់​ទៀត​យើង​មិនមាន​ទេ​ដោយ​សាច់ញាតិ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មុន​សមត្ថកិច្ច​ទៅដល់​។​

​កណី​នេះ​ខូចខាត សម្ភារៈ រួមមាន ៖ រង​របួសធ្ងន់​ចំនួន​១​នាក់​ស្រី រង​របួសស្រាល​ចំនួន​២​នាក់​ប្រុស ម៉ូតូ​ខូចខាត​កម្រិត​ស្រាល​ចំនួន​២​គ្រឿង ចំណែក​វត្ថុតាង​ម៉ូតូ​ទាំង ២ គ្រឿង បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​ជា​បណ្តោះអាសន្ន ៕