​រថយន្ត​លុច​ស៊ិស និង​ម៉ូតូ​បុក​គ្នា​បណ្តាលអោយ​រងរបួស​ធ្ងន់​

​កំពត ៖ កាលពី​ថ្ងៃ​ទី​១៧​ខែ​មេសា​ឆ្នាំ ២០ ២៣ វេលា​ម៉ោង ៨​និង​៣០​នាទី​ព្រឹក​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថ​យន្ត និង​ម៉ូតូ​នៅលើ​ផ្លូវជាតិ​លេខ​១១៧​ចន្លោះ​បង្គោល គីឡូម៉ែត្រ​លេខ ១+២​ស្ថិតនៅ​ភូមិ​បឹង​ធំ​ខាងកើត​ឃុំ​អង្គ​សុរភី​ស្រុក​កំពង់ត្រាច ខេត្ត​កំពត ទិសដៅ​បញ្ច្រាស់​ទិស​គ្នា​ពី​លិច​ទៅ​កើត​។​

​អ្នកបើក​រថយន្ត​ម៉ាក​លុច​ស៊ិស ពណ៌​ស​ពាក់​ផ្លាកលេខ​កំពត​២C-៥៥៥៧​បើកបរ​ដោយ​ឈ្មោះ​ប៉ាក់ ស្រី ស ភេទ​ស្រី​អាយុ​៣៣​ឆ្នាំ​(​គ្មាន​របួស​)​មាន​ទីលំនៅ​ភួមិ​បឹង​ធំ​ខាងកើត​ឃុំ​អង្គ​សុរភី​ស្រុក​កំពង់ត្រាច​ខេត្តកំពត​។​
​មាន​ទិសដៅ​ពី​លិច​ទៅ​កើត ។​

​លុះ​មកដល់​ចំណុចកើតហេតុ បើកបរ​មិន​ប្រកាន់​ស្តាំ​ក៍បុក​គ្នា​ជាមួយ​ម៉ូតូ​១​គ្រឿង​ម៉ាក់​ទ្រី​ម​សង់​ពណ៍​ខ្មៅ​ពាក់​ផ្លាកលេខ​កំពត​១J-៧៤៨០​បើកបរ​ដោយ​ឈ្មោះ​ផន ខេ​វីន​ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​(​របួសធ្ងន់​)​និង​អ្នករួមដំណើរ​ពីក្រោយ​ម្នាក​ឈ្មោះ​សុំ រស្មី​ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​(​របួសស្រាល​)​ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​ព្រៃ​ទប់​ឃុំ​បឹង​សាលា​ខាង​ជើងស្រុក​កំពង់ត្រាច​ខេត្ត​។​

​មាន​ទិសដៅ​ពី​កើត​ទៅ​លិច​អ្នករបួស​ត្រូវបាន​សាច់ញាតិ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ឯកជន​ស្រុក​កំពង់ត្រាច​។​
– កណី​នេះ​ខូចខាត សម្ភារៈ​រួមមាន​៖
-​រង​របួសធ្ងន់​ចំនួន​១​នាក់​ប្រុស​
-​រង​របួសស្រាល​ចំនួន​១​នាក់​ប្រុស
-​រថយន្ត​ខូចខាត​កម្រិត​ស្រាល​ចំនួន​១​គ្រឿង​
-​ម៉ូតូ​ខូចខាត​កម្រិត​ស្រាល​ចំនួន​១​គ្រឿង​
– ចំណែក​វត្ថុតាង​រថយន្ត​និង​ម៉ូតូ​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​ជា​បណ្តោះអាសន្ន​។​