​មួយ​បានកើត​ឡើង​រវាង​ម៉ូតូ​និង​ម៉ូតូ​ នៅលើ​ផ្លូវជាតិលេខ​១៣៥​បណ្តាលអោយ​បាក់​ជើង​

​កំពត ៖ កាលពី​ថ្ងៃ​ទី​១៨​ខែ​មេសា​ឆ្នាំ ២០២៣ វេលា​ម៉ោង ១៦​និង​៣០​នាទី​ល្ងាច​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើ​ត​ឡើង​រវាង​ម៉ូតូ​និង​ម៉ូតូ​នៅលើ​ផ្លូវជាតិលេខ​១៣៥​ស្ថិតនៅ​ភូមិ​ដំណាក់​កន្ទួត​ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង​ស្រុក​កំពង់ត្រាច ខេត្ត​កំពត ទិសដៅ​ស្រប​ទិស​គ្នា​ពី​​ជើង​ទៅ​ត្បូង​។​

អ្នកបើក​ម៉ូតូ​ម៉ាក​ទ្រី​ម​សង់​ពណ៍​ខ្មៅ​ពាក់​ផ្លាក​លេខ​កំពត​១R-៥២៣៥​បើកបរ​ដោយ​ឈ្មោះ​ញ៉ិល ចាន​លាភ​ភេទ​ប្រុស​១៥​ឆ្នាំ​(​គ្មាន​របួស​)​មាន​ទីលំនៅ​ភួមិ​កំពង់ត្រាច​ទី​១​ឃុំ​កំពង់ត្រាច​ខាងកើត​ស្រុក​កំពង់ត្រាច​ខេត្តកំពត មាន​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​។​

​លុះ​មកដល់​ចំណុចកើតហេតុ​បាន​បត់​ឆ្វេង​ក៍មាន​ម៉ូតូ​១​គ្រឿង​ទៀត​ទៅ​បុក​ពេញ​ទំ​ហ៊ឹុង​តែម្តង​ម៉ូតូ​ម៉ាក់​ទ្រីម​សង់​ពណ៍​ខ្មៅ​ពាក់​ផ្លាកលេខ​ព្រះសីហនុ​១C-៥៤៣៩​បើកបរ​ដោយ​ឈ្មោះ​ដុំ ស្រី​ពេជ្រ​ភេទ​ស្រី​អាយុ​១៥​ឆ្នាំ​បាក់ក​ជើងឆ្វេង​ (​ធ្ងន់​)​ មាន​ទីលំនៅ​ភូមិ​អង្គ​ជ័យ​ទី​១​ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង​ស្រុក​កំពង់ត្រាច​ខេត្តកំពត​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​អ្នករបួស​ត្រូវបាន​សាច់ញាតិ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​កំពង់ត្រាច​។​
*​ចំពោះ​វត្ថុតាង​ម៉ូតូ​ទាំង​២​គ្រឿង​បាន​លើក​ចេញពី​កន្លែងកើតហេតុ​មុន​សមត្ថកិច្ច​ទៅដល់​។​

កណី​នេះ​ខូចខាត សម្ភារៈ​រួមមាន​៖
-​រង​របួសធ្ងន់​ចំនួន​១​នាក់​ស្រី
-​ម៉ូតូ​ខូចខាត​កម្រិត​ស្រាល​ចំនួន​២​គ្រឿង​
– ចំណែក​វត្ថុតាង​ម៉ូតូ​ទាំង​២​គ្រឿង​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​ជា​បណ្តោះអាសន្ន​។​