អ្នកបើករថយន្ត​ធំ​ងងុយដេក​រេ​ចង្កូត​ទៅបុក​រះ​សំយាប​ផ្ទះ​ប្រជាពលរដ្ឋ​

​បន្ទាយមានជ័យ ​៖​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​បង្ករ​ដោយ​ខ្លួនឯង​ដោយ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ីយ៉ានដាយ ពណ៌​ទឹកប្រាក់​ប្រភេទ​ដឹកទំនិញ​ធុន​ធំ​  ផលិត​ឆ្នាំ​២០០២ ពាក់​ផ្លាកលេខ​ភ្នំពេញ​3C-9244​និង​សឺ​ម៉ី​រ៉​ម៉ក​ពាក់​ផ្លាក់លេខ​ព្រះសីហនុ​4A-1493 នា​ថ្ងៃ​ទី​២៣​ខែ​មេសា​ឆ្នាំ​២០២៣ វេលា​ម៉ោង​៥ និង​២០​នាទី ល្ងាច​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ខាងត្បូង​ផ្សារ​បន្ទាយ​នាង ក្នុងភូមិ​/ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​

​លោក​វរសេនីយ៍​ស៊ិន ណារ៉ាក់ អធិការនគរបាល​ស្រុក​មង្គល​បូរី​អោយដឹងថា​: រថយន្ត​ធ្វើ​ដំណើរ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិសដៅ​ពី​ត្បូង ទៅ​ជើង ក្នុង​ល្បឿន​លឿន​   ។​
​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​អ្នកបើកបរ​បាន​ងក់​ងុ​យ​មួយ​មួយភាំង​បាន​រ៉េ​ចង្កួត​មក​ខាងស្តាំ​បណ្តាល​ឲ្យ​បុក​រះ​សំ​យ៉ាប​ផ្ទះ​មុខ​និង​របង​ផ្ទះ​ពលរដ្ឋ​បង្ក​គ្រោះថ្នាក់ ហើយ​ទៅ​មុខ​លែងរួច​។​គ្រោះថ្នាក់​នេះ​បង្ក​ការខូចខាត​គឺ ១-​ឈ្មោះ​សុខ ផល ភេទ​ប្រុស អាយុ​៤២​ឆ្នាំ នៅ​ភូមិ​ព្នៅ​លិច ឃុំ​ព្រៃ​ចារ ស្រុក​ជើងព្រៃ​ខេត្ត​កំពង់ចាម ជា​អ្នកបើកបរ​រថយន្ត រង​របួសស្រាល​។​

​ឯ​ផ្នែក​សម្ភារ​: រួមមាន រថយន្ត​ខូចខាត​ធ្ងន់​មួយគ្រឿង​  , ស្លាក់​យីហោ​កាត់ដេរ​១​ផ្ទាំង , របង​ថ្ម​មុខផ្ទះ​២​ប្រលោះ​ប្រហែង​៤.៥០​ម៉ែត្រ​, សំយាប​មុខផ្ទះ​មុខផ្ទះ​៦​គុណ​៥​ម៉ែត្រ​, ស្លាក​យីហោ​ទ្រូ​ម៉ា​នី​១​ផ្ទាំង​ប្រវែង​៤​គុណ​១.៧០​ម៉ែត្រ​  , ការ៉ូឡា​២​គុណ​១១​ម៉ែត្រ ,​របង​ដែក​មុខផ្ទះ​៥​គុណ​២​ម៉ែត្រ​និង បែក​តា​យោ​ទឹកស្អាត​។​

​ការខូចខាត​សម្ភារ​:​ខាងលើ​  ផ្ទះ​ពីរ​ម្ចាស់​នោះ : ១-​ឈ្មោះ​ថៃ ជួយ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​នៅ​ភូមិ​បន្ទាយ​នាង ។​ទី​២-​ឈ្មោះ​ហួន ធឿង ភេទ​ប្រុស​អាយុ​៧៤​ឆ្នាំ​នៅ​ភូមិ​បន្ទាយ​នាង​។​
​លោក​ស៊ិន ណារ៉ាក់ បាន​បន្តថា : មូលហេតុ នៃ​គ្រោះថ្នាក់​នោះ​មក​ពី​អ្នកបើកបរ​រថយន្ត​ក្នុង​ល្បឿន​លឿន​ទីប្រជុំជន ។​

​ចំពោះ សំណង​ខូចខាត​ផ្ទះ​និង​ទ្រព្យសម្បត្តិ​នៃ​ម្ចាស់​ទាំង​ពីរ​ផ្ទះ​  គឺ​ភាគី​បង្ក​និង​ភាគី​រងគ្រោះ​បាន​ទាក់ទង​គ្នា​ដើម្បី​សង ទូទាត់​។​