
ឆ្នេរសមុទ្រខេត្តកែប បញ្ចប់ការចាក់ដីបបំពេញ ហើយអាជ្ញាធរគ្រោងបន្តដាំដើមឈើ និងចាក់ខ្សាច់បន្ថែម
ភ្នំពេញ; ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បាបានមានប្រសាសន៍ ក្នុងពិធីសន្និសីទនៅទីស្តីការគណៈ រដ្ឋមន្ត្រី នៅព្រឹកនេះ គម្រោង អភិវឌ្ឍឆ្នេរថ្មីប្រវែង ២៧០ ០ ម៉ែត្រ នៅខេត្តកែប មកដល់ពេលនេះ បានបញ្ចប់ការចាក់ដីបំពេញ ១០០% ខណៈអាជ្ញាធរ កកំពុងតែបន្ត ដាំដើមឈើ និងចាក់ខ្សាច់បន្ថែម រួមទាំងការស្ថាបនាផ្លូវក្នុងគម្រោងបន្តបន្ទាប់ទៀត។
ការចាក់បំពេញដី បានបញ្ចប់ ១០០ ភាគរយ នៅតែការចាក់ខ្សាច់បំពេញ បន្ថែម និងការដាំដើមឈើ នៅលើដីចំណីឆ្នេរតែប៉ុណ្ណោះ។
ក្នុងគម្រោងត្រូវ ចាក់បំបំពេញដីចូលសមុទ្រ ៥០ ម៉ែត្រទៀត សម្រាប់ដាំដើមឈើ និង ៣០ ម៉ែត្រចាក់ខ្សាច់បំពេញបន្ថែម។
ការដាំដើមឈើ នឹងចាប់ផ្ដើមនៅខែវស្សានេះ និងការស្ថាបនាផ្លូវនឹងចាប់ផ្ដើមធ្វើនៅខែប្រាំង។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា គម្រោង ពង្រីកឆ្នេរថ្មីនេះ មានការគិ តគូរ រវាងអាជ្ញាធរខេត្ត និងគណៈ កម្មការជាតិ គ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ ឆ្នេរសមុទ្រកម្ពុជា ដែលមាមាន ឯកឧត្តម ជា សុផារ៉ា ជាប្រធា នដឹកនាំ ក្នុងការកែលម្អ អភិវឌ្ឍឆ្នេរថ្មីនេះ ធ្វើយ៉ាងណាឲ្យបានទាំងសោ ភ័ណភាព គុណភាព និងនិរន្តរភាព ។
គម្រោងអភិវឌ្ឍន៍ រមណីយដ្ឋានឆ្នេរ ខ្សាច់កម្សាន្ត សាធារណៈកម្រិតខ្ព ស់ នៅខេត្តកែប ក្រោមទម្រង់កិច្ច សន្យា អភិវឌ្ឍន៍រវាងរដ្ឋ និង ឯកជន ក្នុងគោលដៅ កែលម្អនិងបង្កើតឆ្នេរ ខ្សាច់កម្សាន្ត សាធារណៈលម្អសាធា រណៈ និង ផ្ទៃបៃតង សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ឆ្នេរកម្សាន្តថ្មីនេះ មានទីតាំងស្ថិត នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដែលមានប្រវែង ២៧ ០០ ម៉ែត្រ ក្នុងនោះមានឆ្នេរខ្សាច់ កម្សាន្ត សាធារណៈ តាមបណ្ដោយឆ្នេរ សមុ ទ្រ មានទទឹងយ៉ាងតិច ប្រវែង ៣០ និង សួនច្បារសាធារណៈ និងដាំដើ មឈើ នៅលើដីចំណីឆ្នេរសមុទ្រមានទទឹង ប្រវែង ៥០ ម៉ែត្រ។
គួរបញ្ជាក់ថា បច្នុប្បន្នខេត្តកែប មានឆ្នេរសមុទ្រ ពីរកន្លែងមួយហៅថាឆ្នេរស្រីស ដែលមានប្រវែងជាង ៣០០ ម៉ែត្រ និងឆ្នេរធម្មជាតិមួយទៀត គឺឆ្នេរអង្កោល មានប្រវែងជាង ២០០០ ម៉ែត្រ មានទីតាំងនៅ នៅភូមិអង្កោ ល ស្រុក ដំណាក់ចង្អើរ ដែលមិន ទាន់ទទួលបាន ការអភិវឌ្ឍកក្លាយ ជា ឆ្នេរទេសចរពេញលេញនៅ ឡើយនោះទេ៕