លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ៖ ជា​មោទកភាព​ណាស់ ដែល​បាន​ឃើញ អតីត​កីឡាករ U13 ដែល​ខ្ញុំ​ធ្លាប់​បាន​បណ្តុះ​ឡើងមក ក្លាយ​ជា​កីឡាករ​ជម្រើស​ជាតិ ក្នុងថ្ងៃនេះ​

ភ្នំពេញ​៖ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ៖ ជា​មោទកភាព​ណាស់ ដែល​បាន​ឃើញ អតីត​កីឡាករ U13 ដែល​ខ្ញុំ​ធ្លាប់​បាន​បណ្តុះ​ឡើងមក ក្លាយ​ជា​កីឡាករ​ជម្រើសជាតិ​ក្នុងថ្ងៃនេះ​។​

​ជូ ស៊ិ​នទិ និង សឿត ណា​វ៉ា ធ្លាប់ជា អតីត កីឡាករ U13 របស់​ក្លឹប​អធិរាជ​ភ្នំ​ស្វាយ ខេត្ត​បន្ទាយមានជ័យ ជា​ក្លឹប​ដែល​ខ្ញុំ​បាន បង្កើត​និង​ទំនុកបម្រុង​ដោយផ្ទាល់ កាលពី​ជាង​១០​ឆ្នាំមុន កាល​នោះ​ខ្ញុំ​នៅ​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត​បន្ទាយមានជ័យ​។ ការជួប​ថ្ងៃនេះ ធ្វើឲ្យ​ខ្ញុំ​នឹក​ដល់​អនុស្សាវរីយ៍​ជាច្រើន កាល​នៅ​បម្រើ​ការងា​រនា​ខេត្ត​បន្ទាយមានជ័យ​ផងដែរ​។​

​ក្រៅ​ពី​ពួកគាត់​ទាំង​ពីរ​នាក់​នេះ ក៏​នៅ​មាន​កីឡាករ​ជាច្រើនរូប​ទៀត ដែល​បាន បដិសន្ធិ​ចេញពី អតីត U13 របស់​ក្លឹប​អធិរាជ​ភ្នំ​ស្វាយ ហើយ​ត្រូវបាន​ជ្រើសរើស​ឲ្យចូល​ហ្វឹកហាត់​នៅ​មជ្ឈមណ្ឌល និង​សាលា​បាល់ទាត់​ជាតិ​បាទី រហូត​អភិវឌ្ឍន៍​ខ្លួន​ក្លាយជា​កីឡាករ​ជម្រើសជាតិ​និង​លេងឲ្យ​ក្លឹប​ល្បីៗ​ថ្នាក់​ជាតិ​ជា​ច្រើន ដូចជា​៖ កីឡាករ រី លាភ​ផេង​, កីឡាករ គឹម អាន​, កីឡាករ ជួង មករា​, កីឡាករ ស្រួច ជី​វ័ន្ត​, កីឡាករ ឱ ភារុណ​, កីឡាករ ពៅ ចាន់​ថេត​, កីឡាករ គង់ ភី​ឡុត​, កីឡាករ សៀង ណាំ​ឈី​វ​, កីឡាករ ស្វែង សំណាង​, កីឡាករ ចាន់ ហួ​ង កីឡាករ ដោ រ៉ូ​ហ្សា​ន់​, កីឡាករ សុវណ្ណ ដូ​ណា …​។​ល​។​