ពលរដ្ឋ​ខណ្ឌ័​៧​មករា ស្នើសុំ​ឲ​សមត្ថកិច្ច​ចុះ​មើល​ទីតាំង​ល្បែង​មាន់​ជល់​តាម​ទូរទស្សន៍​អន​ឡាញ​មួយ​នេះ​ផង​!

តើ​ពួក​រកស៊ី​បទល្មើស​ល្បែងស៊ីសង​បាន​អំណាច​មក​ពី​ខាង​ណា​ទើប​បើក​លេង​យ៉ាង​អនាធិបតេយ្យ​ដោយ​មិន​ខ្លាច​ញញើត​ច្បាប់​សូម្បី​បន្តិច​អញ្ចឹង​ដូច​ម្នាក់​ស្រី​ឈរ​ក្នុង​រូបភាព​នេះ​អញ្ចឹង​ដូច​គ្មាន​ខ្លាចញញើត​ឆា​សមត្ថកិច្ច​ខណ្ឌ 7 មករា​.​អី​តិច​ចាំ​មើល​ថា​សមត្ថកិច្ច​ខណ្ឌ 7 មករា​ ឃើញ​អ្នកសារព័ត៌មាន​ចុះផ្សាយ​ហើយ​នឹង​មាន​ប្រធាន​ការ​យ៉ាងម៉េច​ជាមួយ​ទីតាំង​ដែល​បើក​ល្បែងស៊ីសង​បង្ក​ភាពអសន្តិសុខ​មួយ​នេះ​តើ​មិន​ស្ដាប់​អនុសាសន៍​របស់​ថ្នាក់ដឹកនាំ​ដែល​សម្ដេច​តេជោ​ដាក់បទបញ្ជា​ឲ្យ​មន្ត្រីអាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​គ្រប់​ខេត្ត​ក្រុង​បង្ក្រាប​រាល់​ល្បែងស៊ីសង​ដែល​មាន​នៅក្នុង​ទឹកដី​កម្ពុជា​.​ចុះ​ហេតុអ្វី​ទីតាំង​អស់នេះ​បើក​លេង​ដោយ​មិន​ញញឹត​ដូច្នេះ​បើ​សមត្ថកិច្ច​យក​ច្បាប់​ស្ដីពី​ល្បែងស៊ីសង​ដែល​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​យក​មក​អនុវត្ត​ដូច​មាន​នៅក្នុង​មាត្រា​៥​ស្ដី​ពី​ល្បែងស៊ីសង​បុគ្គល​អ្នក​ដែល​បើក​ល្បែងស៊ីសង​និង​អ្នក​រួមគំនិត​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី 5 លាន​ទៅ 20 លាន​រៀល​និង​ត្រូវ​ជាប់ពន្ធនាគារ​ពី​មួយ​ខែ​ទៅ​មួយ​ឆ្នាំ​ដើម្បី​ជា​ការព្រមាន ។​

​ដូច្នេះ​សុំ​សមត្ថកិច្ច​ក្នុង​ខណ្ឌ 7 មករា​ជួយ​ពិនិត្យ​មើល​ទីតាំង​មួយ​នេះ​ផង​ទៀត​​មាន់​អន​ឡាញ​បើក​លេង​យ៉ាង​អាណាធិបតេយ្យ​មួយ​កន្លែង​ដែល​ស្ថិតនៅ បុរី​កីឡា​អគារ​ទី 9 សង្កាត់​វាល​វង្ស​ខណ្ឌ 7 មករា រាជធានី​ភ្នំពេញ​បើក​លេង​មិន​ខ្លាច​អាជ្ញាធរ និង​សមត្ថកិច្ច​ឡើយ សូម​លោក​អភិបាលខណ្ឌ 7 មករា​ចុះ​ត្រួតពិនិត្យ​មើល​ដោយ​ក្តី​អនុគ្រោះ ៕