
មានសេចក្តីរាយការណ៍មកថា: មានទីតាំងបនល្បែងស៊ីសង{ហ្គេមបាញ់ត្រី}ខ្នាតយក្ស និងល្បែងផ្សេងៗទៀត ខុសច្បាប់មួយកន្លែងស្ថិតនៅលើផ្សារបឹងត្របែកផ្លាហ្សាជាន់ទី4 សង្កាត់បឹងត្របែក ខណ្ឌចំការមន កំពុងបើកលេងយ៉ាងរំភើយ!
ភ្នំពេញ ÷ ទីតាំងបនល្បែងស៊ីសង{ហ្គេមបាញ់ត្រី}ខ្នាតយក្ស នឹងល្បែងផ្សេងៗទៀត ខុសច្បាប់ មួយកន្លែងស្ថិតនៅលេីផ្សារបឹងត្របែកផ្លាហ្សាជាន់ទី4 សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ផ្តើមដំណើរការបើកលេងសារជាថ្មី យ៉ាងគគ្រឹកគគ្រេង ក្នុងនោះ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្ក្រាប!សង្ស័យអស់លោក អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានទទួលលាភសក្ការៈខ្លះៗពីម្ចាស់បនល្បែងនៅទីនេះរួចហើយផងក៏មិនដឹង.???
សូមរំលឹកថា: កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យគណៈអភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតម្រូវឲ្យបង្ក្រាប!ទីតាំងបនល្បែងស្រីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង…
សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានស្រុក ក្រុង ខេត្ត ណាមិនហ៊ានក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែងសុីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ! អាជ្ញាធរសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែង ទៀតផង។
ប៉ុន្តែទីតាំងបនល្បែងសុីសង{ហ្គេមបាញ់ត្រី}ខ្នាយយក្ស
នឹងល្បែងផ្សេងៗខុសច្បាប់ ស្ថិតនៅលេីផ្សារបឹងត្របែកផ្លាហ្សាជាន់ទី4 សង្កាត់បឹងត្របែក ខណ្ឌចំការមន នៅតែបន្តបើកលេងជារៀងរាល់ថ្ងៃ រីឯអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋនៅក្នុងមូលដ្ឋាន មិនមានឆន្ទ:ក្នុងការទប់ស្កាត់ និងបង្ក្រាបឡើយ!ហ៊ានផ្គើនទៅនិងបទបញ្ជាស្តីពីការទប់ស្កាត់ដ៍ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុនសែន ទៅវិញ!
មហាជនក៍ដូចប្រជាពលរដ្ឋបានលើឡើងថា: ទីតាំងបនល្បែងស៊ីសង{ហ្គេមបាញ់ត្រី}ខ្នាតយក្ស នឹងល្បែងផ្សេងៗទៀតខុសច្បាប់ស្ថិតក្នុងមូលដ្ឋានខាងលើ ជាបញ្ហាមួយដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចកើតមានអសន្តិសុខ កើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម។
ទោះបីជាយ៉ាងណាក្តី មជ្ឈដ្ឋានអ្នកច្បាប់ក៏ដូចជាមហាជនទូទៅ សូមស្នើយ៉ាងទទូចដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គួរតែមានវិធានការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែងសុីសង{ហ្គេមបាញ់ត្រី}ខ្នាតយក្ស ខុសច្បាប់មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះផង៕