ទស្សនា​បទ​ចម្រៀង «៦៤​ឆ្នាំ​ទម្រាំ​មាន​ថ្ងៃនេះ​» បង្ហាញ​មោទនភាព​ចំពោះ​ការរៀបចំ​ស៊ី​ហ្គេម​

(​ភ្នំពេញ​)៖ «៦៤​ឆ្នាំ​ទម្រាំ​មាន​ថ្ងៃនេះ​» គឺជា​ចម្រៀង​មួយ​បទ ដែល​រំលេច​នូវ​មោទនភាព​យ៉ាង​ធំធេង​របស់​កម្ពុជា ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ស៊ី​ហ្គេម​នៅ​កម្ពុជា បន្ទាប់​ពី​រង់ចាំ​អស់​រយៈពេល​៦៤​ឆ្នាំ​។​

​ចម្រៀង​មួយ​បទ​នេះ ដឹកនាំ​ថត និង​ផលិត​ដោយ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ច្រៀង​រួមគ្នា​ដោយ លោក ឆាយ វីរៈ​យុទ្ធ និង​កញ្ញា អ៉ី​វ៉ា​។​