អភិបាល​ស្រុក​កំពង់ត្រាច​អញ្ជើញ​ដឹកនាំ​គណៈកម្មការ​លទ្ធកម្ម​ចុះ​ពិនិត្យ​វាយតម្លៃ​ផ្លូវ​បេតុង​មួយ​ខ្សែ​

​កំពត ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៥ ខែ ឧ​ស ភា ឆ្នាំ​២០២៣ លោក អូន ខន អ​ភិ បាល នៃ​គណៈ អភិបាល ស្រុក កំពង់ត្រាច បាន​ដឹកនាំ​ក្រុមការងារ គណៈកម្មការ លទ្ធកម្ម​ស្រុក បាន​អញ្ជើញ ចូលរួម​ចុះ​ពិនិត្យ និង​វា យ​តម្លៃ ការអនុវត្ត​គម្រោង ផ្លូវ​បេតុង​១​ខ្សែ ប្រវែង​១,១៣០​ម ទទឹង​៥​ម កម្រាស់​០.២​ម ដែល​ទទួលបាន​ហិរញ្ញប្បទាន ពី​មូលនិធិ​វិនិយោគ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ (​ធនធាន​ពី​ធនាគារ អភិវឌ្ឍន៍​អា ស៊ីន​ADB) ដោយ​បាន​ការចុះពិនិត្យ​ពី​ក្រុមការងារ នៃ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង​តំណាង​ធនាគារ​អភិវឌ្ឍន៍អាស៊ី ADB ស្ថិតនៅ​ទីតាំង​ភូមិ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ។​

​ក្នុង​ការចុះពិនិត្យ និង​វាយតម្លៃ​ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​អភិបាលរង​ស្រុក​លោក​នាយក​រដ្ឋបាល​និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ផង​ដែរ​។​