
ព្រៃលិចទឹកមួយកន្លែង ប្រមាណជាង១០ហិចតា ត្រូវអ្នកមានលុយនិងមានអំណាច នៅរាជធានីភ្នំពេញអោយមេការ ជួលកម្មករកាប់ឆ្ការ
កែប ៖ ក្រុមអ្នកព្រៃតាកុយ ឃុំ អង្កោ ល ស្រុកដំណាក់ចង្អើរ បានអះអាងថា គេបានប្រទះឃើញ ព្រៃលិចទឹកមួយកន្លែង ប្រមាណជាងដប់ ហិកតា ត្រូវបានគេកាប់បំផ្លាញ ដើម្បីពង្រីកយកដីធ្វើជាកម្មសិទ្ធិ ។
អ៊ុំស្រីម្នាក់សុំ មិនបបញ្ចេញឈ្មោះ ដែលមានដីស្រែ នៅជាប់តំបន់ព្រៃលិចទឹក បាននិយាយប្រាប់ អ្នកយ កព័ត៌មាន ក្នុងស្រុកថា សកម្មភាពកាប់ព្រៃលិចទឹកនេះ បានធ្វើឡើងជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់ក្រុមឈ្មួញមួយចំនួន បានឃុបឃិតគ្នា ជួលប្រជាពលរដ្ឋ ឲ្យចូលទៅកា ប់ទន្ទ្រាន្ដ ដីព្រៃលិចទឹក មួយកន្លែងប្រមាណជាង១០ ហិចតា ស្ថិតនៅភូមិព្រៃតាកុយ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
អ៊ំស្រីម្នាក់ ដែលបានមាន ប្រសាស ន៍ថា ក្រុមអ្នកភូមិនៅទីនោះ មិនស ប្បាយចិត្តទេ នៅពេលដែលឃើញព្រៃលិចទឹក ត្រូវបានគេជួល ប្រជាព លរដ្ឋ អោយកាប់ឆ្ការ បម្រុងទុកលក់ឱ្យក្រុមអ្នកមានលុយ និងមានអំណា ចមួយចំនួន នៅរាជធានីភ្នំពេញ។
ការកាប់បំផ្លាញ ព្ព្រៃលិចទឹកនេះនិងធ្វើឲ្យប៉ះពាល់ យ៉ាងខ្លាំងដល់ជម្រកត្រីពងនិងកូនត្រូវ។
អ៊ុំស្រីម្នាក់បានរៀបរាប់ ប្រាប់អ្នកយ កព័ត៌មាន ទាំងអូលដើមករថា ប្រជា ជនរស់នៅ ភូមិរបស់គាត់ មានជីវភា ពខ្វះខាត បើមានគេជួលកាប់ព្រៃពួ កគាត់នាំគ្នា ទៅកាប់ហើយ ដោយ សារជីវភាពខ្វះខាត ។
ពលរដ្ឋដែលគេជួលកាប់ឆ្ការ នៅតំបន់ព្រៃលិចទឹកខាងលើនេះ បានកម្រៃខ្ពស់គ្រាន់បើ សម្រាប់យកប្រា ក់មក ចិញ្ចឹម ជាមួយប្រពន្ធកូន។
លោកអ៊ំក៏បានបន្តទៀតថា គាត់ក៏ធ្លាប់ឃើញ ខាងអាជ្ញាធរ និងសមត្ថ កិច្ច ចុះមកតំបន់ ព្រៃលិចទឹកខាង លើនេះដែរ ពេលដែលអាជ្ញាធរ និងសមត្ថកិច្ចចុះមកម្ដងៗ ពួកកម្មករស៊ី ឈ្នួលកាប់ព្រៃ នាំគ្នារត់ធ្លាក់ទឹកព្រែ ក ចែកជើងគ្នា បើមិននាំគ្នារត់នោះទេ អាជ្ញាធរ និងសមត្ថកិច្ច ឃាត់ខ្លួនបាន និងកសាងចំណុំរឿងបញ្ជូនទៅតុលាការ និង ដាក់ពន្ធ័ធនាគារ តាមកម្រិតទោសរ បស់ខ្លួន ។
ពាក្យ ចាស់ លោកពោលថា អ្នក មានហ៊ឺហា អ្នកក្រជួបគុក វាមិនខុសពលរដ្ឋក្រីក្រ ស៊ីឈ្នួលអ្នកមានលុ យ កាប់ទន្ទ្រានព្រៃលិចទឹកខុស ច្បាប់នេះឡើយ។
អភិបាលស្រុក ដំណាក់ចង្អើលលោកឆាងឆៃ ចាំលោកចាត់ឱ្យអភិបាល រងស្រុកម្នាក់ ចុះទៅពិនិត្យមើលពីសកម្មភាពនោះ។
ចំណែកលោកថឹងបូរិន្ទ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកែប អង្គភាពសារព័ត៌មានយើងមិនអាចទំនាក់ទំនងបានទេ បញ្ហាការកាប់ឆ្កា ព្រៃលិចទឹកខាងលើកនេះ។
អភិបាលខេត្តកែប លោកសោមពិសិដ្ឋ បានប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា លោកមិនបានដឹង រឿងនេះទេ ? សូមប្រាប់បងប្អូនៗសារព័ត៌មានថា ប្រសិនបើមានករ ណីនេះមែន លោកនឹងបញ្ជាឲ្យអភិ បាលរង ស្រុកចុះទៅពិនិត្យមើលជាបន្ទាន់។