
រដ្ឋបាលក្រុងកែបដឹកនាំក្រុមការងារដែលរើសសំរាមនៅតំបន់ផ្សារក្តាម
កែប; ព្រឹកថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ ២០២៣ រដ្ឋបាលក្រុងកែប បានដឹកនាំមន្ត្រីរាជការ របស់រដ្ឋបាលក្រុង និង បងប្អូនអាជីវករ នៅផ្សារក្ដាមចូលរួមធ្វើការ ដើររើសសំរាម សំអាតបរិស្ថាន នៅតំបន់ផ្សារក្ដាម។
រដ្ឋបាលក្រុងកែប ក៏ធ្លាប់បានជូនដំ ណឹង ទៅដល់បងប្អូន អាជីវករលក់ ដូរ នៅក្នុងក្រុងទាំងអស់ ឱ្យនាំគ្នាចូលរួម សំអាតបរិស្ថាន និងកុំទុកសំរាមចោល ពាសវាលពាសកាល
ខេត្តកែបយើងនេះ គឺជាខេត្តទាក់ ទាញទេសចរណ៍ជាតិនិងអន្តរជាតិ ដើម្បីឲ្យពួកគាត់ មកដើលេងកម្សាន្ត
បើបងប្អូន ទុកសំរាមពាសវាលពាស កាល និងអនាម័យមិនល្អនោះ តើ មានភ្ញៀវឯណាមកលេងខេត្តកែបរបស់យើង។
បើភ្ញៀវទេសចរណ៍ ពួកគាត់មិនមកលេងនៅខេត្តយើង តើបងប្អូនអាជីវករ ដែលលក់ដូរ សព្វថ្ងៃនេះ ទៅឱ្យនរណាគេ បើយើងចូលរួមសំអាតអនាម័យ និងបរិស្ថានទាំងអស់គ្នា ឱ្យបានល្អប្រសើរនោះ ខេត្តកែបយើង និងទទួលភ្ញៀវបានច្រើនជាងនេះ ធ្វេដងទៅទៀត។
បើបងប្អូនអាជីវករយើង ធ្វើឫកស្រីស្អាតប្រុសស្អាត ហើយខ្ជិល ស្រអូស មិនចេះធ្វើអនាម័យ មិនចេះរៀបចំបរិស្ថាន ឲ្យបានល្អនោះ គ្មានភ្ញៀវណាមកទិញ ទំនិញរបស់យើងទេ បើយើងរៀបចំ អនាម័យបានល្អប្រសើរនោះ ភ្ញៀវនិងមកទិញជាពុំខានឡើយ។