
រដ្ឋបាលខេត្តកែប បានប្រារព្ធទិវាជាតិនៃការចងចាំ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុច បូរ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ
ខេត្តកែប ៖ ព្រឹកថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកែប បានប្រារព្ធទិវាជាតិនៃការចងចាំ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុច បូរ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយ ឯកឧត្ដម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្ដម ទេព យុទ្ធី សមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគទី៥ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជន សិស្ស និស្សិត និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
២០ ឧសភា គឺជាថ្ងៃរំលឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់រូបចងចាំមិនភ្លេចក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត ។ ទិវានេះប្រារព្ធឡើង ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង ៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។
សូមបងប្អូនទាំងអស់ ចូលរួមថែរក្សា និងការពារសន្តិភាពឲ្យបានគង់វង្ស ដើម្បីកុំឲ្យរបបនេះវិលត្រឡប់មកវិញ ពិសេសដើម្បីកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនទៅមុខជានិច្ចនិរន្តរ៍តរៀងទៅ ៕