បើ​រថយន្ត​វា​ជែង​គ្នា​ភ្លេច​មើល​ម៉ូតូបុង​ពេញទំហឹ​បណ្តាលអោយ​ស្លាប់​

​កំពត ៖ ថ្ងៃទី​២០ ខែ ឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង​១១ និង ១៥ នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង រវាង​ម៉ូតូ​និង​រថយន្ត​នៅលើ​ផ្លូវជាតិ​លេខ​៣​ចន្លោះ​បង្គោល គីឡូម៉ែត្រ​លេខ ១២៤​និង​១២៥​ស្ថិតនៅ​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្ត​កំពត ទិសដៅ​បញ្ច្រាស​គ្នា​ពី​កើត​ទៅ​លិច​។​

​អ្នកបើក​ម៉ូតូ​ម៉ាក​HONDA DREAM សេរី​ឆ្នាំ​២០១២(​ប្រើ​បិច​)​ពណ៍​ខ្មៅ​ពាក់​ផ្លាកលេខ​កំពត​១E-៧៨៦៥ បើកបរ​ដោយ​ឈ្មោះ សែម សម្ផស្ស​ភេទ​ស្រី អាយុ​៣៧​ឆ្នាំ​រស់នៅ​ភូមិ​ល្អាង​ឃុំ​ល្អាង​ស្រុក​ដងទង់ ខេត្ត កំពត​ស្លាប់​នៅ​កន្លែងកើតហេតុ​ធ្វើដំណើរ​ពី​ទិស​ខាងលិច​ទៅ​ទិសខាងកើត​។

​លុះ​មកដល់​ចំណុចកើតហេតុ​មានរ​រថយន្ត​១​គ្រឿង​ម៉ាក​TRITON(​ទ្រី​តុ​ន​)
​ពណ៌​ស ពាក់​ផ្លាក​លេខ​រដ្ឋ (១៧)២-០៥៤០​បាន​បើក​វ៉ា​ជែង​រថយន្ត​មួយគ្រឿង​ទៀត ដែល​មាន​ទិសដៅ​ស្របគ្នា​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ដែល​មាន​ទិសដៅ​ផ្ទុយ​ចំ​ផ្នែក​ខាង​មុខ​នៃ​រថយន្ត​បើកបរ​ដោយ​ឈ្មោះ ហ៊ុយ វ៉េង ភេទ​ប្រុស​អាយុ​៥៨​ឆ្នាំ​(​មិន​មាន​របួស​)​មាន​ទីលំនៅ​ភូមិ​ដើម​ម៉ាក់​ក្លឿ ច្បា​អំពៅ​១ ខណ្ឌ័មានជ័យ រាជធានី​ភ្នំពេញ​មាន​ទិសដៅ​ពី​កើត​ទៅ​លិច​មាន​ប័ណ្ណបើកបរ​។​

​ករណី​នេះ​យើង​បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់​។​
– កណី​នេះ​ខូចខាត សម្ភារៈ​រួមមាន​៖
-​បណ្តាលអោយ​ស្លាប់​មនុស្ស​១​នាក់​(​ស្រី​)
-​ម៉ូតូ​ខូចខាត​កម្រិតធ្ងន់​ចំនួន​១​គ្រឿង​
-​រថយន្ត​មាន​ការខូចខាត​កម្រិត​ស្រាល​ចំនួន​១​គ្រឿង​។
+ សាក​សព្វ​ប្រគល់ជូន​សាច់ញាតិ​យក​ទៅ​ធ្វេី​បុណ្យ​តាម​ប្រពៃណីយ៍​។
– ចំណែក​វត្ថុតាង​ម៉ូតូ​និង​រថយន្ត​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​ជា​បណ្តោះអាសន្ន​។​