
ប្រជានេសាទ នៅខេត្តកោះកុង នាំគ្នាត្អូញត្អែរថា ឆ្នាំនេះនេសាទមិនបាន ដោយសារមន្ត្រីជំនាញបើកដៃឲ្យទូក បរទេសចូលមកលុកលុយក្នុងទឹកដីខ្មែរ ប្រើឧប ករណ៍នេសាទខុសច្បាប់
កោះកុង; ប្រជានេសាទខេត្តកោះកុ ង កំពុងព្រួយបារម្ភ យ៉ាងខ្លាំងអំពីបទល្មើសនេសាទ ដែលពួកគាត់អះអាងថា កំពុងកើតមាន យ៉ាងអានាធិបតេយ្យលើផ្ទៃសមុទ្រ ធ្វើឲ្យពួកគាត់រស់នៅពឹងពាក់លើតែការ ប្រកបរបរនេ សាទ ចិញ្ចឹមជីវិត មិនអាចនេសាទបន្តទៅទៀតបាន ទៅអនាគត ព្រោះផលសមុទ្រថយចុះ ដោយសារការនេសាទខុសច្បាប់ ដូចជាប្រើឧប ករណ៍ឆក់ ធ្វើឲ្យផុតពូជត្រី។
ប្រជានេសនេសាទ ជាច្រើនគ្រួសារ រស់នៅខេត្តកោះកុង ភាគច្រើនៃពួក គាត់ ពឹងផ្អែកលើ របរនេសាទស មុទ្រ ជាទម្លាប់ប្រចាំថ្ងៃ របស់ពួក គាត់ ។
ប្រជាធិសាទ បានឲ្យដឹងថា កន្លងមកពួកគាត់តែងដឹកត្រី បង្គា មឹក ដែលនេសាទបបាន ត្រឡប់មកផ្ទះវិញ ឲ្យប្រពន្ធកូន ដែលរង់ចាំនៅផ្ទះដើម្បីយកទៅលក់ ក៏ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកគាត់ខ្លះត្រឡប់មកផ្ទះវិញមានតែទូកទទេ ក៏មាន ដែរ ព្រោះនេសាទមិនបាន។
អង្គភាពភាសាព័ត៌មានយើង មិនអាចសុំការបំភ្លឺ ពីលោក អ៊ីម៉េងលៀ ង ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់និងនេសាទ ខេត្តកោះកុង បាននោះទេ។
ចំណែកលោកនាយខណ្ឌ រដ្ឋបាលជលផលខេត្តកោះកុង ក៏មិនអាចសុំការបំភ្លឺបានដែរ ដោយសារមិនមានលេខទូរសព្ទទំនាក់ទំនង។
អង្គភាពសារព័ត៌មានយើងខ្ញុំ រង់ចាំធ្វើការបកស្រាយ រាល់ម៉ោងធ្វើការប្រសិន បើមានប្រតិកម្ម អ្វីមួយកើត ឡើងពាក់ព័ន្ធ និងទូកនេសាទ នៅលើផ្ទៃសមុទ្រ នៃភូមិសាស្ត្រទឹកដីខេត្តកោះកុង។