អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​សង្ស័យ​០៦​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​!

​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​០៦​នាក់ ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​។ ប្រតិបត្តិការ​នេះ​ធ្វើឡើង កាលពី​ថ្ងៃ​ទី​១៩-២០ ខែ​ឧសភា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​បន្ទប់​ជួល​លេខ​4B​ជាន់​ទី​១ ផ្លូវលំ ភូមិ​ត្រពាំង​ចេក សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មួយ​កន្លែង​ទៀត​នៅ​ចំណុច​បន្ទប់​ជួល​លេខ​២២​ជាន់​ទី​២ ផ្លូវ​បេតុង ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ វត្ថុតាង​ចាប់​យក​មាន ៖ ក្រាម​ស​ថ្លា​ចំនួន​០៦​កញ្ចប់ រួម​នឹង​សម្ភារ​សម្រាប់​សេព​គ្រឿងញៀន​បាន​មួយចំនួនទៀត​។

​ជនសង្ស័យ​ទាំង​០៦​នាក់ មានឈ្មោះ ៖
១/​ឈ្មោះ ព្រុំ ហឿន ហៅ​ត្នោត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​, ២/​ឈ្មោះ ឃុត ចិន្តា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​, ៣/​ឈ្មោះ ពេញ សុ​ធុន ហៅ​១៨ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​, ៤/​ឈ្មោះ តាន់ គី​ណាល់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​, ៥/​ឈ្មោះ យូ ផល្លា ហៅ​ប៉ៃ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​, ៦/​ឈ្មោះ ឡាយ ភា​រិន ហៅ​ភ្នំ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៦​នាក់ រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាមច្បាប់​៕​