កម្ពុជា​-​វៀតណាម បន្ត​លើកកម្ពស់​កិច្ចសហការ​បន្ថែមទៀត​លើ​គ្រប់​វិស័យ ពិសេស​ក្នុង​ក្របខណ្ឌ​នៃ​ការអភិវឌ្ឍ​យុវជន

ភ្នំពេញ​: ក្រៅពី​សមិទ្ធិផល​ផ្លែផ្កា​ដែល​កើតចេញ​ពី​កិច្ចសហប្រតិបត្តិការ​ល្ឣ​រវាង​កម្ពុជា​-​វៀតណាម ក្នុង​រយ​:​ពេល​ជា​ច្រើន​ទសវត្ស​មក​នេះ ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ​នៅតែ​មាន​ជំហរ នៃ​កិច្ច​សហការ បន្ថែមទៀត​លើ​គ្រប់​វិស័យ ពិសេស​ក្នុង​ក្របខណ្ឌ​នៃ​ការអភិវឌ្ឍ​យុវជន ដែល​ជា​សរសរ​ស្តម្ភ​នៃ​ការឣភិវឌ្ឍ​ប្រទេស​ជា​ប់​ភូមិ​ផង​របង​ជាមួយ​គ្នា ។​
​នេះ​ជា​ការលើកឡើង​នៅ​ក្នុង​គ្រា​ដែល​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំឣន ឣ​នុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានឣនុញ្ញាតិ​ឲ្យ​ប្រតិភូ​មជ្ឈិម​សហព័ន្ធយុ​វជន​កុម្មុយនីស្ត​វៀតណាម ដឹកនាំ​ដោយ​ឯ​.​ឧ ប៊ុយ ក្វាង​ហ៊ុយ (Bui Quang Huy) ចូលជួប​សម្តែង​ការគួរសម​កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​២៤ ខែ​ឧសភា នៅ​វិមាន​៧​មករា ។

​ក្នុង​ឱកាស​ជំនួប​នោះ ឯកឧត្តម ប៊ុយ ក្វាង​ហ៊ុយ (Bui Quang Huy) បាន​ថ្លែង​នូវ​ការអបអរសាទរ និង​កោត​ស​សើរ​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ដឹកនាំ​ប្រទេស​ឲ្យទទួល​បាន​សុខ​សន្តិភាព ស្ថេរភាព​នយោបាយ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​, ការគ្រប់គ្រង​បាន​យ៉ាង​ល្អ​នូវ​ជំងឺ​កូវី​ដ​-១៩ ដែល​ធានាបាន​នូវ​សុខុមាលភាព​ប្រជាជន​, ការដឹកនាំ​ដោយ​ជោគជ័យ​នូវ​កិច្ចប្រជុំ​កំពូល​អាស៊ាន​, កិច្ចប្រជុំ​អាយ​ប៉ា ជាពិសេស ការរៀបចំ​ព្រឹត្តិការណ៍​ស៉ី​ហ្គេម​លើក​ទី ៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ បាន​យ៉ាង​ល្អ និង​ឆ្ពោះទៅ​រៀបចំ​ការប្រកួត​កីឡា​ប៉ា​រា​ហ្គេម នា​ពេល​ឆាប់ៗ​នេះ​។

​ឯកឧត្តម បាន​បង្ហាញ​នូវ​ការបន្ត​រឹតចំណង​មិត្តភាព សាមគ្កីភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​យុវជន​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​មាន​ភាព​ជិតស្និទ្ធិ​បន្ថែមទៀត ដើម្បី​រឹតចំណង​មិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ ។

​ជា​ការឆ្លើយតប​សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ថ្លែង​នូវ​ការអបអរសាទរ និង​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ក្នុងការ​ប្រារព្ធ​ខួប​ទី ៥៦​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ។

​សម្តេច​កិត្តិ​ស​ង្គ​បណ្ឌិតក៏​បាន​ថ្លែង​នូវ​ការ​កោត​ស​សើរ​ដល់​យុវជន​ទាំង​ពីរ​ប្រទេស និង​បាន​ផ្តាំផ្ញើ​ឲ្យ​យុវជន​ជំនាន់​ក្រោយ ត្រូវ​រៀនសូត្រ​ពី​យុវជន​ជំនាន់​មុន តាមរយៈ នៃ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍ គ្នា​ទៅវិញទៅមក ជាពិសេស ក្នុង​ការចាប់យក​នូវ​ចំណុច​ល្អ ដើម្បី​រួមចំណែក​ក្នុង​ការកសាង និង​អភិវឌ្ឍន៍​ប្រទេស ក្រោម​ដំបូល​នៃ​សុខសន្តិភាព​។

​សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត សង្ឃឹមថា ទស្សនកិច្ច​នេះ នឹង​ជួយ​ពង្រឹង​ថែម​ទៀត​ទំនាក់ទំនង​ល្អប្រសើរ​រវាង​ប្រទេស​ទាំង​ពីរ បក្ស​ទាំងពីរ និង​យុវជន​ទាំង​ពីរ​កាន់តែ​រឹងមាំ និង​ស្ថិតស្ថេរ​ជា​អមតៈ ។

​កិច្ច​ពិភាក្សា​បាន​ផ្តោត​លើ​បទពិសោធន៍​របស់​ស្ថាប័ន​យុវជន​នៃ​ប្រទេស​ទាំង ២ ក្នុង​ការចូលរួម​ជាមួយ នឹង​រដ្ឋាភិបាល និង​រាជរដ្ឋាភិបាល ជាពិសេស លើ​ការប្រយុទ្ធប្រឆាំង​ដោយ​ជោគជ័យ​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ នា​ពេលកន្លងមក​។ ក្រៅពី​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ការងារ គណៈប្រតិភូ​នៃ​ប្រទេស​ទាំង ២ បាន​ប្តេជ្ញា​បន្ត​លើកកម្ពស់​កិច្ចសហការ​បន្ថែមទៀត ជាពិសេស ក្នុង​ក្របខណ្ឌ​នៃ​ការអភិវឌ្ឍ​យុវជន ៕​