ម្ចាស់​ការដ្ឋាន កាយ​ដី​ភ្នំ​មួយ​កន្លែ ង​នៅ​ខេត្ត​កែប មាន​សិទ្ធិ​អំណាច​ធំ​ជាង​ចៅហ្វាយខេត្ត កំពុងតែ​ធ្វើ​សកម្មភាព​កាយ​ដីភ្នំ ឲ្យ​រថយន្ត​ចូលម​កដឹក តាម​អំពើ​ចិត្ត​មិន​ខ្វល់​ពី​ការប៉ះពាល់​ដល់​អ្នកដទៃ

​កែប​៖​ប្រភព​ពី​ប្រជាពលរដ្ឋ នៅ​ភូមិ ព្រៃធំ សង្កាត់ ព្រៃធំ ក្រុងកែប បានឲ្យដឹងថា ភ្នំ​មួយ​នេះ​ឈ្មួញ​កំពង់ ជីក​កកាយ តាម​អំពើ​ចិត្ត មន្ត្រី មន្ទីរ​ពាក់ព័ន្ធ ក៏ដូចជា​អាជ្ញាធរ ថ្នាក់ក្រោ ម​ជាតិ មិន​ចាត់ វិធានការ​ទប់ស្កាត់​នោះទេ​។​

​ហេតុនេះហើយ​ទើប ប្រជាពលរដ្ឋ អំពាវនាវ​ឲ្យ លោកស្រី មាស មករា​ប្រធាន មន្ទី​រ៉ែ​និង​ថាមពល ខេត្ត​កែប លោក សោម ពិសិដ្ឋ អភិបាល ខេត្ត​កែប ក៏​ដូច​ជា​ពិសេស ឯកឧត្តម​ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួង​រ៉ែ និង ថា​ម​ព ល ជួយ​ចាត់​វិធានការ ទប់ ស្កាត់​ផង​ទាន បើ​មិន​ដូច្នេះ​ទេ ភ្នំ​មួយ​នេះ រលាយ​ជា​ពុំខាន ភ្នំ​មួយ​នេះ​ស្ថិតនៅ​ក្នុង​ភូមិ ព្រៃធំ សង្កាត់ ព្រៃធំ ក្រុងកែប ខេត្ត​កំពត​។​

អង្គភាព​សារព័ត៌មាន​យើង បាន​តេ​ទូរស័ព្ទ​ទៅ លោកស្រី មាស មករា ចំនួន​ពីរលើក ដើម្បី​សុំ​ការបំភ្លឺ បញ្ហា​កាយ​ភ្នំ​ខាងលើនេះ ប៉ុន្តែ​ទូរ​សព្ទ​រប ស់​លោក​ស្រី តេ​ចូល​ហើយ​ពុំ​មាន​អ្នក​លើក​។​

​ចំណែក ឯកឧត្ដម សោម ពិសិដ្ឋ អ​ភិ បាល​ខេត្ត​កែប អង្គភាព​យើង​បាន​ភ្ជាប់​ទូរ​សព្ទ​ទៅ ចំនួន​មួយ​លើក ដើម្បី​សុំ​ការបំភ្លឺ អំពី​បញ្ហា​រថយន្ត​ដឹក​ដី​ភ្នំ ហើយ​មិន​គ្រប់​តាម​ការ ណែនាំ របស់​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ ប៉ុន្តែ​ទូរ​សព្ទ របស់លោក តេ​ចូល​ហើយ​ពុំ​មាន​អ្នក​លើក​។​

​ប្រភព​មួយ​បានឲ្យដឹងថា ម្ចាស់​ការដ្ឋាន​មួយ​នេះ មាន​អំណាច​ខ្លាំង​ជាង​ចៅហ្វាយខេត្ត​ទៅទៀត ហ៊ាន​ធ្វើ​អ្វី​តាមតែ​អំពើ​ចិត្ត ដូចជា​ករណី​កាយ​ភ្នំ​យក​អាចម៍ដី​លក់ និង បណ្ដែត​ប ណ្ដោ​យ ឲ្យ​រថយន្ត​ដឹក​ដី មិន​គ្រប​តាម​ការណែនាំ របស់​មន្ត្រី​ជំនាញ​និង ចៅហ្វាយខេត្ត​នោះទេ ពលរដ្ឋ​និង អ្នកធ្វើ​ដំណើរ​មួយចំនួន បាន​លាន់មាត់​ថា ត្រឹម​តែ​ម្ចាស់​តា​រដ្ឋា​ន​ភ្នំ​មួយ​សោះ មាន​អំណាច​ធំ​ជាង​ចៅ ហ្វាយ ខេត្ត​ទៅទៀត បាន​ជា​មន្ត្រី​របស់​សាលាខេត្ត​កែប គ្មាន​នរណា​ម្នាក់​ហ៊ាន​ទៅជិត​។​

​បញ្ហា​រថយន្ត​ដឹក មិន​គ្រាប់​នេះហើ យ ដែល​ធ្វើ​ប្រជាពលរដ្ឋ ធ្វើដំណើរ​តាម​ដងផ្លូវ មាន​ហានិភ័យ​យ៉ាងខ្លាំង ជាពិសេស​ករណី ដី​ធ្លាក់​មក​ពី​លើ​រថយន្ត មក​លើ​ផ្លូវ​សាធារណៈ ពេល​ដែល​ពួកគាត់ កំពុង​តែ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ ខ្លាច​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​

ប្រជាពលរដ្ឋ​សូម អំពាវនាវ​ឱ្យ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួង​រ៉ែ​និង​ថាមពល មេត្តា​ជួយ​ចាត់​មន្ត្រី​ជំនាញ របស់ ក្រសួង ឱ្យ​មក​ពិនិត្យ​មើល សកម្មភាព​កាយ​ដីភ្នំ មួយកន្លែង ស្ថិតនៅ​ភូមិ​ព្រៃធំ សង្កាត់​ព្រៃធំ ក្រុងកែប​ខេត្ត​កែប​នេះ​ផង​ទាន​។​