
បើករថយន្តក្នុងល្បឿនលឿនគ្មានការប្រយត្ន័ជ្រុលចង្កួតរេទៅបុកអ្នជិះម៉ូតូបណ្តាលអោយស្លាប់នៅក្ន្លងកើតហេតុ
កំពត ៖ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៩និង៥០នាទីយប់មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡើងរវាងរថយន្តនិងម៉ូតូនៅលើផ្លូវជាតិលេខ៣៣ចន្លោះគីឡូម៉ែត្រលេខ ៣៣+ ៣៤ស្ថិតនៅភូមិដើមចារឃុំកំពង់ត្រាច ខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ទិសដៅបញ្ច្រាស់ទិសគ្នាពីកើតទៅលិច។
បង្កឡើងដោយអ្នកបើករថយន្តមិនស្គាល់អត្តសញ្ញាណបើករថយន្តម៉ាក FREIGH T LINER ក្បាលពណ៍សពាក់ផ្លាកលេខភ្នំពេញ៣G-១១២០ទ្រុងពណ៍ខៀវពាក់ផ្លាកលេខព្រះសីហនុ៤A-១៧៦៩ទិសដៅរថយន្តពីកើតទៅលិចបើកបរក្នងស្ថានភា ពលឿន លុះមកដល់ចំណុចកើតហេតុខ្វះការប្រយ័ត្ន បានជ្រុលចង្កូតទៅបុកជាមួយម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមពណ៍ខ្មៅពាក់ផ្លាកលេខកំពត១R-៨៧១៨បើកបរដោយឈ្មោះ សៅ សារ៉េត ភេទប្រុសអាយុ៤៧ ឆ្នាំ(ស្លាប់នៅកន្លែងកើតហេតុ)មានទីលំនៅភូមិអូរពពូលឃុំដំណាក់កន្ទួត ខាងជើង ស្រុកកំពង់ត្រាចខេត្តកំពត។ មានទិសដៅម៉ូតូពីលិចទៅកើត។
ចំណែក អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណក្រោយកើតហេតុបានគេចខ្លួនបាត់ មុនសមត្ថកិច្ចទៅដល់។
ចំណែកសពយើងបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
– កណីនេះខូចខាត សម្ភារៈរួមមាន៖
-បណ្តាលអោយស្លាប់មនុស្ស១នាក់ប្រុស ។
-ម៉ូតូខូចខាតកម្រិតធ្ងន់ចំនួន១គ្រឿង
-រថយន្តមានការខូចខាតកម្រិតស្រាលចំនួន១គ្រឿង
– ចំណែកវត្ថុតាងម៉ូតូនិងរថយន្តបានយកមករក្សាទុកនៅអធិការដ្ឋានជាបណ្តោះ អាសន្ន។