ចាក់ដី​លុប​ទំនប់​នៀល​សាធារណ​:​របស់​រដ្ឋ រំលោភ​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន សង្ស័យ​អាជ្ញាធរ​បើកភ្លើង​ខៀវ ?

កែប ៖ រឿងរ៉ាវ​កើត មិនចេះចប់​សោះ នៅក្នុង​ទឹកដី ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប រវាង​អាជ្ញាធរ និង ប្រជា ពលរដ្ឋ ជាក់ស្ដែង​នៅ​ថ្ងៃទី 26 ខែ ឧសភា ឆ្នាំ 2023 មាន​ប្រជាពលរដ្ឋ​ម្នាក់​រស់ នៅ​ភូមិ​ទំនប់រ​នេស ឃុំ​ពង ទឹក ស្រុក​ដំណាក់​ចង្អើរ បាន​និយា យ​រិះគន់ អាជ្ញាធរ​របស់​ខ្លួន បើក ភ្លើង​ខៀវ ឲ្យ​បុគ្គល​ម្នាក់​ចាក់ដី រំ លោភ​យក ទំនប់​ដៅ​នៀល គឺជា​ទំនប់​ធម្មជាតិ សាធារណ​: របស់រ​ដ្ធ ស្ថិតនៅក្នុង ភូមិរ​នេស ឃុំ​ពងទឹក ស្រុក ដំណាក់​ចង្អើរ ខេត្ត​កែប ត្រូវបាន​ឈ្មួញ អ្នកមាន​លុយ​ម្នាក់ ឈ្មោះ រេ​ត បាន​ចាក់​លុប រំលោភ​យក​ដី​នោះ ធ្វើ​ជា​កម្ម​សិទ្ធ បុគ្គល​ផ្ទាល់ខ្លួន​គ្មាន គ្នាន​ឃើញ​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ ស្ថាប័ន​ណាមួយ ចុះ​មក​ហាមឃាត់ ឬ​ទប់​ស្តាត់​នោះឡើ យ ពេល​អ្នកកាសែត​ចុះផ្សាយ ទើប​នាំគ្នា​ចុះមក សង្ស័យ​មាន​ការ ឃុប ឃិត​គ្នា​។​

​លោកស្រី មិញ ពេជ្រ ប្រជាពលរដ្ឋ​ម្នាក់​បាន​អោយដឹងថា ទំនប់​ដៅ​នៀល គឺជា​ទំនប់​ធម្មជាតិ​សា​ធារ ណ​:​របស់រ​ដ្ធ កើតមាន​ឡើង​តាំងពី​ដូនតា​មក​ម្លេះ កាលពី​ជំនាន់​មុន ប្រ ជា​ពលរដ្ធ ធ្លាប់​យក​ទឹក​ប្រើប្រាស់​ស្រោប​ផល ដំណាំ​ផ្សេងៗ​និង​រក​នេសាទ​ត្រី​ចិញ្ចឹមជីវិត​។​

​ប្រធាន​មន្ទីរ ធនធានទឹក​ខេត្ត​កែប លោក​ឃី​នាង បាទ​ឱ្យដឹងថា ដី​ទំនប់​នោះ​គេ​មាន​ប្លង់រឹង​ហើយ បើ​ចង់ដឹង​ច្បាស់​សួរ​ទៅ​អាជ្ញាធរ​គេ​ទៅ​។​

​អភិបាលស្រុក ដំណាក់​ចង្អើរ លោក​ឆាង​ឆៃ បាន​ប្រាប់​អ្នកយក​ព័ត៌មាន នៅ​រសៀល​ថ្ងៃ​ទី 26 ខែ ឧសភា​ឆ្នាំ 20 23 នេះ​ថា លោក​នឹង​ឲ្យ ក្រុមការងា រ​ចុះទៅពិនិត្យ​មើល ទីតាំង​នោះ​ជា បន្ទាន់ ប្រសិនបើ​មាន​ការ ចាក់​ដី​ចូល​ដី​សាធារណៈ របស់​រដ្ឋ​មែន លោក​នឹង​ឲ្យ​កាយចេញ​វិញ​ជា​បន្ទា ន់ លោក​បាន​បន្តទៀតថា ទីតាំង​ដី​ចាក់​នោះ​គឺ​គេ​មាន​ប្លង់​។​