ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន​០៧​គ្រួសារ រស់នៅ​ក្នុង​ភូមិ​ទួល​សាងាំ​និង​ភូមិ​អង្កោល នៃ​ឃុំ​អង្កោល​បានទទួល​អំណោយ​មនុស្សធម៌​ពី​ឯកឧត្តម​បណ្ឌិត សោម ព​ពិសិដ្ឋ ប្រធាន​គណៈ កម្មា​ធិ​ការ​សាខា​កាកបាទក្រហមក​ម្ពុ​ជា ខេត្ត​កែប​

កែប ៖ នៅ​រសៀល​ថ្ងៃ​សុក្រ​  ទី​២៦  ខែ​ឧសភា ឆ្នាំ​២០២៣ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ ប្រធាន​គណៈកម្មាធិការ​សាខា កាកបាទក្រហមកម្ពុជា​ខេត្ត​កែប​ ​បានអនុញ្ញាត​ឲ្យ លោក​ឆាង ឆៃ ប្រធាន​អនុសាខា​ក​ក្រក​ស្រុក ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ និង​លោក លោកស្រី​សមាជិក សមាជិកា​នៃ​អនុសាខា​ក​ក្រក​ស្រុក ព្រមទាំង​មាន​ការចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​  អោយ​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន ទៅ​ផ្តល់ជូន​គ្រួសារ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់ ចំនួន ០៧​គ្រួសារ ស្ថិតនៅ​ភូមិ​ទួល​សាងាំ និង​ភូមិ​អង្កោល នៃ​ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ​។

​នា​ឱកាស​នោះ លោក​ឆាង ឆៃ ក៏បាន​ពាំនាំ​មក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ឯកឧត្តម បណ្ឌិត សោម​  ពិសិដ្ឋ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​អំណោយ​ទាំងអស់ ដោយ​ក្តី​នឹករឭក​បំផុ​ត​  ដែល​ជានិច្ចកាល ឯកឧត្តម​តែងតែ​គិតគូរ​ដឹង​សុខ​ដឹង​ទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​មូលដ្ឋាន​  អ្នក​មាន​ជំងឺ ចាស់ជរា ស្ត្រី​មេម៉ាយ​កូន​ច្រើន​ក្នុងបន្ទុក
​ជន​ងាយ​រងគ្រោះ និង ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ពោល​គឺ ទីណា​មាន​ទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហម​កម្ពុជា​។​

​អំណោយ​ដែល​បានផ្តល់ ក្នុង​មួយ​គ្រួសារៗ​ទទួលបាន រួមមាន ៖
១-​ថវិកា ចំនួន​១០០,០០០​រៀល​
២-​សង្ក័សី​និង ហ្វី​ប្រូ ផ្តល់​ជូន​ទៅ​តាម​ចំនួន នៃ​ការខូចខាត​របស់​គ្រួសារ​នីមួយៗ ដោយ​សរុប​អស់​សង្ក័សី ៦០​សន្លឹក និង​ហ្វី​ប្រូ ២០​សន្លឹក សរុប​ថវិកា​ចំនួន​៧០០,០០០​រៀល​ផង​ដែរ ៕​