ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ដោយសារ​ភ្លើង​ឆាបឆេះ​អគារ​កាស៊ីណូ​ខ្ញុំ​នៅ​ឃុំ​ឫស្សីស្រុក​ខាងលិច (​ព័ត៌មាន​បឋម​)

ខេត្ត​កំពត ៖ មាន​ការភ្ញាក់ផ្អើល​ទាំង​ព្រឹក​ដោយសារ​មាន​អណ្តាតភ្លើង​ឆាបឆេះ​អគារ​ជាន់​ទី​៣ នៃ​កាស៊ីណូ​ខ្ញុំ​កាស៊ីណូ​ខ្ញុំ ដែល​ស្ថិតនៅក្នុង​ភូមិ​លក ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២៣ ។ ចំពោះ​ការឆាបឆេះ​នេះ មិនទាន់​មាន​ប្រភព​ណាមួយ​អះអាងថា បណ្តាលមកពី​មូលហេតុ​អ្វី​អោយ​ប្រាកដ​នៅឡើយ​ទេ ប៉ុន្តែ​ប្រភព​ភាគច្រើន​អះអាងថា អាចមកពី​ទុស្សេ​ចរន្ត​អ​គ្គុស​នី​។​

​ប្រភព​ដដែល បានអោយដឹង​ទៀត​ថា ករណី​បង្ក​អគ្គីភ័យ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៤៥​នាទី​ព្រឹក ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២៣ ត្រង់​ចំណុច​អគារ​កាស៊ីណូ​ខ្ញុំ អគារ​អន​ឡាញ​ជាន់​ទី​៣ ប៉ុន្តែ​មូលហេតុ​បណ្តាលមកពី​អ្វី មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ដោយសារ​ពេលនេះ​សមត្ថកិច្ច ក៏ដូចជា​អាជ្ញាធរ​កំពុង​ចុះ​ជួយ​អន្តរាគមន៍​ដោយ​ប្រើ​រថយន្ត​ពន្លត់​អគ្គិ​ស​ភ័យ​ជាច្រើន​គ្រឿង​៕