ដី​ព្រៃ​សហគមន៍​(​ភ្នំ​ព្រះ​លាន​) ត្រូវបាន លោក សំ សារឿ​ន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរ​រូប​នី​កម្ម សំណង់​និង​សូ​យោ​ដី​ខេត្ត​ព្រះវិហារ ផ្ដល់​សិទ្ធ​អោយ​ក្រុមហ៊ុន​ឯកជន​ឈូសឆាយ​យក​ជា​កម្ម​សិទ្ធិ​ស្របច្បាប់​រំលោភ​លើ​ព្រះរាជ​ក្រិត​

ព្រះវិហារ​៖ ថ្មីៗ​កន្លងទៅ​នេះ​ខេត្ត​ព្រះវិហារ​បែកធ្លាយ​ឯកសារ​ពាក្យ​ស្នើរ​សុំ របស់​ឈ្មោះ យី ស៊ី​ណាត បច្ចុប្បន្ន​រស់នៅ​ភូមិ​អូរ​ពោ​ធ៏ ឃុំ​រមណី ស្រុក​រវៀង ខេត្ត​ព្រះវិហារ សំណើរ​សុំ​ចុះបញ្ជី​ដី​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធ​លើកដី​សហគម​(​ភ្នំ​ព្រះ​លាន​)​ចំនួន​៣០០​ហិច​តា​ដែល​ជា​ដី​ពាក់ព័ន្ធ​ជាមួយ​សហគមន​ព្រៃឈើ​(​ភ្នំ​ព្រះ​លាន មាន​ផ្ទៃដី​សារុប​ចំនួន​១.៨៦៩​ហិកតា ដែល​ស្ថិត​ក្នុង​ព្រះរាជ​ក្រិត​របស់​ព្រះមហាក្សត្រ​បាន​ឡាយព្រហស្ស​អោយ​បង្កើតស​ហគមការ​ពារ​ព្រៃឈើ​ឥឡូវ​ត្រូវបាន​លោក សំ​សារឿន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរ​រូប​នី​កម្ម សំណង់​និង​សូ​យោ​ដី​ខេត្ត​ព្រះវិហារ ចេញ​ប័ណ្ណ​កម្ម​សិទ្ធ​អោយ​បុគ្គល​ម្នាក់ ឈូស​ឆាយ​រំលោភ​លើ​ព្រះរាជក្រម​។​

​តាម​សេចក្ដីរាយការណ៍​បាន​អះអាង​ថា ដីព្រៃ​សហគម (​ភ្នំ​ព្រះ​លាន​)​នេះ​ខ្ទេចខ្ទី​ដោយសារ​តែ​មន្ត្រី​មាន អំណាច​គប់គិត គ្នា​ខ្វៀល​ដី​សហមាគ​មួយ​នេះ​អោយទៅ ក្រុម​ឈ្មួញ​អ្នកមាន​លុយ ធ្វើការ​បង្វិល​ក្បាល​មន្ត្រី​ឈ្លក់​វង្វេង​និង​ទឹក​លុយ បើកភ្លើង​ខៀវ ឲ្យ​ឈ្មួញ​យក​គ្រឿងចក្រ​ដាក់ចូល​ឈូសឆាយ​ដី​ព្រៃ​សហគមន៍​(​ភ្នំ​ព្រះ​លាន​) ស្ថិតនៅ​ភូមិ​ស្រែ​ធ្នង់ ឃុំ​រមណី ស្រុក​រវៀង ខេត្ត​ព្រះវិហារ ចំនួន​៣០០​ហិច​តា ក្នុងចំណោម​ដី​សហគម​១.៨៦៩​ហិកតា ដោយ​រំលោភ​លើ ព្រះរាជ​ក្រិត ឡាយព្រហស្ស​ពី​ព្រះមហាក្សត្រ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​និយាយថា នេះ​ស្ថិត​នៅក្រោម​ស្នាដៃ​របស់​លោក មន្ត្រីៗ​ដែល​មាន​អំណាច នៅក្នុង​ខេត្ត​ព្រះវិហារ​ជា​ពិសេស​មន្ត្រី​នៅ​ក្នុង​មន្ទីរ​រៀបចំ​ដែនដី​នគរ​រូប​នី​កម្ម សំណង់​និង​សូ​យោ​ដី​ខេត្ត​ព្រះវិហារ​តែម្ដង​។​

​សំនួរ​សួ​ថា ប្រជាពលរដ្ឋ​កាប់ឆ្កា​ដាំ​ដុះ​អាស្រ័យ​ផល​រយៈពេល​១០​ឆ្នាំ​មិន​មាន​ប័ណ្ណ​កម្ម​សិទ្ធ តែ​លោក យី ស៊ី​ណាត ជាន​ណា ដាក់​ពាក្យ​ស្នើរ​សុំ​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ ចេញ​ប័ណ្ណ​កម្ម​សិទ្ធ​អោយ​ថ្ងៃ​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ដូចជា​រហ័ស​ពេក​នេះ​អិដ្ឋ​ពល​ដូល្លា​

​មហាជន​បាន​រិះគន់​ចំៗ​ថា​.​មូលហេតុ​អ្វី​ដី​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​សហគម​ដែល​សម្រេច​ពី​ព្រះមហាក្សត្រ បែ​មន្ត្រី​ហ៊ាន​ថ្លើមធំ​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ​ស្របច្បាប់​ទៅវិញ នេះ​ជា​ការរំលោភ​លើ​ព្រះរាជ​ក្រិត របស់​ព្រះមហាក្សត្រ​។​

សូម​រម្លឹកថា បញ្ហា​ដីធ្លី​របស់​រដ្ឋ ដី​ព្រៃ​សហគមន៍ ដីព្រៃ​ការពារ សម្តេច តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី ថ្មីៗ​នេះ​បាន​មានប្រសាសន៍ថា បញ្ហាដីធ្លី​នេះ​ដល់​ពេល​ត្រូវ​ជម្រះ និង​ត្រូវ​វះកាត់​មន្ត្រី​ដែល​ខិលខូច​ហើយ ។ សម្តេច តេជោ​បាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា << ចំពោះ​មន្ត្រី​ខិលខូច​ដែល​គប់គិត​គ្នា​យក​ដី​រដ្ឋ និង​យក​ដី​របស់​ប្រជាពលរដ្ឋ ហើយ​រិៈរក​កលល្បិច និង​វិធី​ផ្សេងៗ​ធ្វើបាប​ប្រជាពលរដ្ឋ ដើម្បី​ខ្លួន​បាន​កាន់កាប់​ដីធ្លី​ស្របច្បាប់ គឺ​នឹង​ទទួលទោស​យ៉ាងធ្ងន់ធ្ងរ​បំផុត ហើយ​និង​ឈាន​ទៅ​បណ្តេញចេញ​ពី​គណៈបក្ស​តែ​ម្តង​៕