ភ្លើង​ឆេះ​ផ្ទះ​លក់​ចាប់ហួយ ដ៏ ធំ​ខាង​លិច​ផ្សា​ពងទឹក​ចំនួន​ពី​ផ្ទះ​គិត​ជា​សាច់ប្រាក់​ខ្ទង់​លាន​ដុល្លា​

ខេត្ត​កែប ៖ ហេតុការណ៍​អ​គី​ភ័​យ៍់័​នេះ បាន​កើតឡើង​នៅ​មោង ២ យប់​ឈានចូល​ថ្ងៃទី ១ ខែ​៩ ឆ្នាំ​២០២៣ ស្ថិតនៅក្នុង​ភូមិ​អូ​ដូង​ឃុំ​ពងទឹក​ស្រុក​ដំណាក់​ចង្អើរ​ខេត្ត​កែប​ជាក់ស្ដែង​នៅ​កន្លែងកើតហេតុ​ត្រូវបាន​សាច់ញាតិ​ម្ចាស់ផ្ទះ​បាន​អោយ​សារព័ត៌មាន​យើង​ដឹងថា ភ្លើង​ចាប់ផ្ដើម​ឆេះ​មុនគេ គឺ​ផ្ទះ​លោក លឹម លី​ហាង វេរ​លុយ​វី​ង និង​លក់​គ្រឿង​ឥ​វ៉ាន់​ចាប់ហួយ​គ្រប់​ប្រភេទ ហើយក៏​ជា​ហាង​លក់​ធំ​ជាង​គេ​នៅ​ខាងលិច​ផ្សារ​ពងទឹក ។ ភ្លើង​បាន​ឆេះ​ឥ​វ៉ាន់​ចាប់ហួយ​ខ្ទេច​តែម្ដង ភ្លើង​បាន​ឆេះ​ឡាន​ម៉ាក​ហ៊ីយ៉ាន់ដាយ​បី​តោន​កន្លះ​ចំនួន​ពី​គ្រឿង​ខូចខាត​អស់ គិត​ជា​សាច់ប្រាក់​មិន​ព្រម​៣០​ទៅ​៤០​ម៉ឺន​ដុល្លា​ទេ​។​

​ភ្លើង​បាន​រាល​ទៅ​ឆេះ​ផ្ទះ​ទី​ពី បានន័យថា​ផ្ទះ​ជាប់​គ្នា មាន​ម្ចាស់ផ្ទះ​ឈ្មោះ ពូ​សាង មុខ​របស់​ជាង​ម៉ូតូ​នឹង​លក់​ឥ​វ៉ាន​ចាប់ហួយ​គ្រប់​ប្រភេទ គិត​ជា​សាច់ប្រាក់​ខ្ទុងសែន​ដុល្លា​ដូច​គ្នា ។

​ពាក់ព័ន្ធ​រឿង​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ផ្នែក​សង្គ្រោះ​គ្រប់​ស្ថាប័ន​ក្នុង​ខេត្ត​កែប មក​ជួយ​ទាំង​យប់​នឹង​ឡានទឹក ៥ ទៅ ៦ គ្រឿង មក​ជួយ​បាញ់​ទឹក​ពន្លត់ភ្លើង​តាំងពី​មោង​២​ជាង​យប់​រហូតដល់​មោង​៧​ព្រឹក ភ្លើង​បាន​រលត់​អស់​៩០​ភាគរយ​ហើយ ។​

​ប្រភព​ពី​សមត្ថកិច្ច​ដ​ដែល​បានអោយដឹងថា ញាតិ​ជិតខាង​បាន​តេ​ទូរសព្វ័​ហៅ​ប៉ូលិស​ទាំង​យប់​ពេល​ភ្លើង​ផ្ទះ​មុនដំបូង ហើយ​ប៉ូលិស​បាន​តេ​ទូរសព្វ័​ទៅ​ម្ចាសផ្ទះ​ជាច្រើន​ដងតែ​គ្មាន​នាក់​លើក​ទេ​គួ​អោយ​សោកស្ដាយ​ណាស់​។​

​ផ្ទះ​ដែល​ភ្លើង​ឆេះ​ធ្វើ​អំ​ឈើ​ប្រក​សង្កស្សី​ទាំងពី​ផ្ទះ​ចំណែក​ប្រវែង​ផ្ទះ​ដែល​ឆេះ​សមត្ថកិច្ច​មិន​ទាន់​ដឹង​ច្បាស់​ទេ តែ​ផ្ទះ​លោក​លឹម​លី​បើ​ស្រា​បៀ​គ្រប់​ប្រភេទ​ភ្លើង​ឆេះ​អស់​រាប់ពាន់​កេះ​ដោយឡែក​ផ្ទះ​លោក​ពូ​សាង​ភ្លើង​ឆេះ​ឥ​វ៉ាន់​គ្រប់​ប្រភេទ​ដូចគ្នា​រឿង​ភ្លើង​ឆេះ​ផ្ទះ​ពី​ខាងលើ​អត់​មាន​មនុស្ស​រងគ្រោះ​បាត់បង់​ជីវិត​ទេ​សមត្ថកិច្ច​ថា​មូលហេតុ​បណ្ដាលអោយ​អ​គី​ភយ័​កើតឡើង​មក​ពី​ផ្ទះ​សេ​ខ្សែភ្លើង ៕​